លោក ម៉ាក ឃេនិក្សប័គថា៖ ការធ្លាក់តំលៃរបស់ប៊ិតខញមិនមែនជាការពិត

ការលើកឡើងរបស់ លោកម៉ាកឃេនិក្សប័គ (Marc Kenigsberg) អគ្គនាយករបស់ ជែមហ្វគ (Jamworx) គិតថា តំលៃប៊ិតខញដែលបានធ្លាក់ចុះបន្តិចបន្តួចនាពេលបច្ចុប្បន្ន គឺគ្រាន់តែការគំរាមកំហែងដ៏តូចមួយ ពីតំលៃដែលបានឡើងខ្ពស់របស់ប៊ិតខញក្នុងឆ្នាំ២០១៧តែប៉ុណ្ណោះ។ លោកបានលើកបញ្ជាក់នូវកក្តាពីរយ៉ាងដែលប៉ះពាល់ដល់តំលៃរបស់ប៊ិតខញនាពេលនេះគឺ ទី១បណ្តាលមកពីការដក់នូវប្រាក់ចំណេញជាច្រើនរបស់ក្រុមអ្នកវិនិយោគរបស់ប៊ិតខញ និងទី២បណ្តាលមកពីទីផ្សារជួញដូរប៊ិតម៉េនទទួលនូវការគំរាមកំហែងនិងគ្រោះសហានិភ័យពីការបែកចេញទៅរកការបែកចេញជាពីររបស់អ្នកប្រើប្រាស់ប៊ិតខញ User Activated Soft Fork (UASF) តែទោះជាយ៉ាងណាកំណើនតំលៃរបស់ប៊ិតខញនូវតែរក្សាត្រឹមកំរិត១៥០ភាគរយដដែល ដោយលោកមើលឃើញពីតំរូវការរបស់ប៊ិតខញនៅតែមានជានិច្ច។

សំណួរសួទៅកានើលោកម៉ាក ថាតើតំលៃរបស់ប៊ិតខញអាចនឹងជួបការធ្លាក់ចុះដូចឆ្នាំ២០១៣ដែរឬទេ? ការខឆ្លើយតបរបស់លោកម៉ាកគឺលោកមិនយល់ស្របដូច្នោះនោះទេ ព្រោះហេតុផលពីការធ្លាក់ចុះរបស់ប៊ិតខញនាឆ្នាំ២០១៣ គឺបណ្តាលមកពីកង្វះខាតនូវចំណេះដឹងពីប៊ិតខញរបស់អ្នកវិនិយោគមួយចំនួនធំ តែពេលបច្ចុប្បន្ននេះប៊ិតខញបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំង និងចង្វាក់ចរាចរបស់ប៊ិតខញមានភាពរឹងមាំជាងមុន។

លោកបន្តរជំរុញអោយអ្នកវិនិយោគប៊ិតខញគួរចាប់យកនូវឱកាសក្នុងការទិញនិង រក្សាទុកប៊ិតខញ ដោយរំពឹងថាតំលៃរបស់ប៊ិតខញ នឹងបន្តរកើនឡើងនាពេលអនាគត រហូតដល់២៥,០០០ ដុល្លារក្នុង១ប៊ិតខញ។ លោកម៉ាកបានសង្កេតឃើញថា ដោយយោងលើការជឿទុកចិត្តលើប្រតិបត្តិការរបស់បណ្តាញប្លុកឈេនបានទទួលការប្រើប្រាស់យ៉ាងពេញនិយម ដែលប្រកបដោយតម្លារភាពនិងសុវត្ថិភាពខ្ពស់ ដែលអ្នកប្រើប្រាស់ប៊ិតខញមានចំនួនច្រើងជាងប៉ុន្មានឆ្នាំកន្លងមក នៅតាមបណ្តារប្រទេសមួយចំនួនលើសកលោក ដែលក៏ជាកក្តាមួយក្នុងការជំរុញតំលៃប៊ិតខញកាន់តែកើនឡើងផងដែរ។

Philip – BTCKhmer

%d bloggers like this: