ការសិក្សាស្រាវជ្រាវបញ្ជាក់ថា៖ បណ្តាញប្លុកឈេនការពារការកេងបន្លំរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនជាច្រើន

លោកសាស្ត្រារចារ្យ ជូនដាយ (Jun Dai) និង វ៉ាង យ៉ូនសេន (Yunsen Wang) មកពីសកលវិទ្យាល័យ សេដ្ឋកិច្ចនិងហិរញ្ញវិត្ថុសោហ្វវ៉ែស្ទ័ន (China-based Southwestern University of Finance and Economics) ​ មានជំនឿចិត្តថា បណ្តាញប្លុកឈេនអាចជួយការពារក្រុមហ៊ុនជាច្រើនពីការកេងបន្លំតាមប្រព័ន្ធឌីជិថលនូវទឹកប្រាក់ រាប់ពាន់លានដុល្លារបាន លោកទាំងពីរបានសង្កេតឃើញថាកន្លាងមក មានក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនធានារ៉ាប់រងសុខភាព និងហិរញ្ញវត្ថុ បានបញ្ជាក់ពីការបាត់បងនូវចំណូលរបស់ខ្លួនយ៉ាងច្រើនពីការលួចបន្លំតាមរយ់ប្រព័ន្ធអ៊ីនធ័ណេត ដែលមានទំហំទឹកប្រាក់រហូតដល់ ៦,៣ ពាន់លានដុល្លារ យោងតាមរបាយការណ៍របស់សមាគមតាមដានការលួចបន្លំអន្តរជាតិមួយ (ACFF)។ ការលួចបន្លំភាគច្រើនគឺកើតឡើងដោយការលួចចូលតាមប្រព័ន្ធអ៊ីនធ័ណេត ឬលួចចូលតាមបណ្តាញការពារទិន្នន័យរបស់ក្រុមហ៊ុន ដែលមិនមានកូដសម្ងាត់ផ្ទុកទិន្និន័យសុវត្ថភាពរឹងមាំ ដូចនេះវាទាមទារអោយមានការការពាររបស់បណ្តាញប្លុកឈេន ដែលមានសុវត្ថិភាព លើប្រព័ន្ធផ្ទុកទិន្និន័យដែលអានផ្តល់នូវប្រតិបត្តិការប្រកបដោយតម្លារភាព និងប្រសិទ្ធិភាពខ្ពស់ នៃលក្ខណៈវិមាជ្ឈការរបស់បណ្តាញប្រតិបត្តិការប្លុកឈេន។

ដើម្បីនឹងការពារពីការលួចបន្លំនានា ចាំប៉ាច់ រាល់ដំណាក់កាលនៃប្រតិបត្តិការ ត្រូវធ្វើការគ្រប់គ្រងដោយ បណ្តាញវិមាជ្ឈការកុំព្យូទ័ររបស់ក្រុមហ៊ុន ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងបណ្តាញរួមពីការជ្រៀតចូលទៅក្នុងទិន្និន័យសុវត្ថិភាពរបស់ក្រុមហ៊ុន។ បណ្តាញប្លុកឈេនក៏បានកំពុងទទួលបាននូវការគាំទ្ររ​និងដាក់អោយសាកល្បងក្នុងការប្រើប្រាស់ ក្នុងស្ថាប័ន្នធនាគា និងស្ថាប័ន្នហិរញ្ញវត្ថុជាច្រើនតាមបណ្តាប្រទេសមួយចំនួនលើសកលលោក ក្នុងធ្វើប្រតិបត្តិការទូទាត់ដែលប្រកបដោយសុវត្តិភាពនិងតម្លារភាពផងដែរ តាមរយៈកម្មវិធីកុងត្រាឆ្លាតវៃ (Smart Contract) របស់បណ្តាញប្លុកឈេន ដែលបានជួយអោយក្រុមហ៊ុន ក៏ដូចជាស្ថាប័នជាច្រើនគេចផុតពីការលួចបន្លំតាមរយៈប្រព័ន្ធអ៊ីនធ័រណែត។ សំរាប់បណ្តាញប្លុកឈេនប៊ិតខញ គឺត្រូវបានកេបង្កើតឡើង ដើម្បីនឹងបង្ករនូវភាពងាយស្រួលក្នុងប្រតិបត្តិការនៃរូបិយប័ណ្ណឌីជីថល ដែលមានការធានានូវសុវត្ថិភាពខ្ពស់រាល់ពេលធ្វើប្រតិបត្តិការម្តងៗ​ តាមរយៈកម្មវិធីកុងត្រាឆ្លាត់វៃ (Smart Contract) ក្នុងតំណាក់កាលប្រតិបត្តិការផ្ទេរនូវទិន្និន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយចំនួនសំរាប់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួនដែរ។

 

Source: cointelergraph

Philip – BTCKhmer

%d bloggers like this: