មុខវិជ្ជារបច្ចេកវិទ្យាប្លុគឈេន ជាតំរូវការតាមបណ្តាសកលវិទ្យាល័យនៅអាមេរិកនិងអ៊ឺរ៉ុប

ខណៈទីផ្សារមូលធូននៃរូបីយប័ណ្ណឌីជីថលកំពុងកើនឡើងជាលំដាប់ វាជាការលំបាកសំរាប់ពិភពលោកដែលហាក់មិនអើរពើអំពីការរីកចម្រើននៃផ្សារមួយនេះណាស់ ក្នុងនោះឧស្សាហកម្មនិងវិស័យហិរញវត្ថុរក៏កំពុងជួបនូវតំរូវការនៃអ្នកជំនាញបណ្តាញប្លុគឈេន និងរូបីយប័ណ្ណឌីជីថល ហើយវាក៏ជាបញ្ហរនៃកង្វះខាត់នៃទីផ្សារជំនាញខាងលើនេះផងដែរ។ ដូចលោកអ្នកបានជ្រាបមកហើយថា​ ការករកើតប៊ិតខញគឺនៅក្នុង២០០៩ ហើយវាមិនដល់រយៈដប់ឆ្នាំផង ដែលមនុស្សម្នារហាក់នូវមិនទាន់យល់នឹងស្គាល់អំពីគុណប្រយោជន៍របស់បច្ចេកវិទ្យាប្លុគឈេន ដូចនេះតំរូវការមិននូវទាន់គ្រប់គ្រាន់សំរាប់តំរូវការទីផ្សារឌីជីថលនាពេលបច្ចុប្បន្ននេះនៅឡើយទេ។

ដោយមើលឃើញពីតំរូវការទីផ្សានៃបច្ចេកវិទ្យាទាំងនេះហើយ ទើបធ្វើអោយសកលវិទ្យាល័យមួយចំនួនលើសកលលោក បានចាប់អារម្មណ៍និងបានបើកបង្រៀននូវមុខវិជ្ជារ និងវគ្គបណ្តុះបណ្តាលដែលទាក់ទងជាមួយបច្ចេកវិទ្យាប្លុគឈេននិងប្រតិបត្តិការនៃរូបីយប័ណ្ណឌីជីថល ដល់សិស្សនិងនិសិត្សរបស់ខ្លួន ក្នុងការស្វែងរកនូវឱកាសការងារលើវិស័យហិរញ្ញវត្ថុនិងធនាគានាពេលអនាគតរបស់ពួកគេ។​ ក្នុងនោះមានកលវិទ្យាល័យមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ដូចជា សកលវិទ្យាល័យព្រីនស្តុន សកលវិទ្យាល័យស្តែនហ្វ៉ត សកលវិទ្យាល័យឌុគ ហើយសំរាប់សកលវិទ្យាល័យមួយចំនួននៅអ៊ឺរ៉ុបមានដូចជា សកលវិទ្យាល័យខុមប្រារ សកលវិទ្យាល័យខូនផែនហាហ្គែន សកលវិទ្យាល័យនីកូសៀ និងសកលវិទ្យាល័យម៉ូស្គូ ជាដើម ដែលបានដាក់បង្រៀននូវចំណងជើងមុខវិជ្ជារ អំពី រូបីយប័ណ្ណឌីជីថល បច្ចេកវិទ្យាប្លុគឈេន សេវាហិរញ្ញវត្ថុសំរាប់អនាគត ប៊ិតខញនិងបច្ចេកវិទ្យារូបីយប័ណ្ណឌីជីថល ស្មាតកុងត្រារ។

សំរាប់សិស្សនិងនិសិត្សមួយចំនួនដែលមានចំណាប់អារម្មណ៍អំពីបច្ចេកវិទ្យាប្លុគឈេននិងរូបីយប័ណ្ណឌីជីថល បានចាប់ផ្តើមបង្កើតជាក្លឹបរូបីយប័ណ្ណឌីធីថលជាមួយដៃគូរនៃសិស្សនិសិត្សក្នុងសកលវិទ្យាល័យ ដើម្បីចែករំលែកនូវចំណេះដឹងអំពីបច្ចេកវិទ្យាប្លុគឈេន និងរូបីយប័ណ្ណឌីជីថល មានដូចជា បណ្តាញអប់រំបច្ចេកវិទ្យាប្លុគឈេន ក្នុងការតភ្ជាប់នូវបណ្តាញសិស្សនិសិត្សដែលបានចងក្រងនូវបណ្តាញប្លុកឈេន និងរូបីយប័ណ្ណឌីជីថល។ ចំណែកស្ថាប័ន្នហិរញវត្ថុមួយចំនួនបាននឹងកំពុងសំលើងឃើញ អំពីវឌ្ឍនភាពនៃការប្រើប្រាស់នូវបណ្តាញប្លុគឈេននិងរូបីយប័ណ្ណឌីជីថលនាពេលអនាគត់ ដែលបណ្តារជនមួយចំនួនកំពុងចាប់អារម្មណ៍នឹងទទួលស្គាល់ពីអត្ថរប្រយោជន៍ពីបច្ចេកវិទ្យារបស់ប្លុគឈេននិងរូបីយប័ណ្ណឌីជីថល ដូចជារូបីយប័ណ្ណឌីជីថលប៊ិតខញជាដើម។

%d bloggers like this: