បណ្តាញជួញដូរប៊ិតខ័ញកម្ពុជាលេចរូបរាង ខណៈពេលធនាគារជាតិកំពុងសិក្សាពីរូបិយប័ណ្ណគ្រីពតូ

មួយរយៈកាលកន្លងមក គោលនយោបាយជាតិក្នុងការពង្រីកប្រជាប្រិយភាពនៃការចាយប្រាក់រៀលខ្មែរកំពុងត្រូវបានកំពុងនឹងលើកដំកើង ដោយចូលរួមកាត់បន្ថាយការចរាចប្រាក់ដុល្លារនៅក្នុងប្រើប្រាស់ក្នុងទីផ្សាបច្ចុប្បន្នដែលយោងតាមអត្រាប្តូរប្រាក់ តំលៃប្រាក់ដុល្លារស្មើនឹង៤.២០០ រៀលមកនោះ ការសិក្សាស្រាវជ្រាវរបស់ទស្សនាវដ្តីសេដ្ឋកិច្ចវិទូមួយ បានសង្កេតឃើញថាប្រទេសកម្ពុជាបានទទួលជាប្រាក់បញ្ញើរក្នុងធនាគារចំនួន៩៥% ជាប្រាក់ដុល្លារ និងយោងតាមការចេញផ្សាយដោយពត៌មានអនឡាញខេមបូឌាដេលី។ ការវិភាគរបស់សេដ្ឋកិច្ចវិទូប្រចាំតំបត់អាស៊ីអាគ្នេយ៍ មីកែល ឆាន់កូ (Miguel Chanco)បានបញ្ចេញនូវទស្សនៈរបស់ខ្លួនថា ការប្រើប្រាស់ប្រាក់ដុល្លារក្នុងប្រទេសកម្ពុជាអាចនឹងជួបនូវភាពលំបាកក្នុងការលុបបំបាត់នូវការចរាចរប្រាក់ដុល្លារក្នុងប្រទេសកម្ពុជា។

ក្នុងខណៈមជ្ឍដ្ឋាននៃរូបិយប័ណ្ណអន្តរជាតិកំពុងចរាចក្នុងប្រទេសកម្ពុជា វាក៏ជាឱកាសដ៏ល្អមួយដែលរូបិយប័ណ្ណគ្រីពតូប៊ិតខ័ញ បាននឹងកំពុងលេចរូបរាងឡើងក្នុងការសិក្សាពីធនាគារជាតិនៅឡើយផដដែរ។ លោកស្ទីវមីល័រ (Steve Miller) អគ្គនាយកបណ្តាញពត៌មានរបស់គ្រីពតូអេសៀរបានបញ្ចេញទស្សនៈរបស់លោកក្នុងបទសម្ភាសជាមួយការសែតថៃ ដឺណេសិ្សនថា៖ គោលបំណងរបស់លោកគឺចង់ឃើញប៊ិតខ័ញ មានការទទួលស្គាល់ក្នុងប្រទេសកម្ពុជានាពេលអនាគត។ លោកស្ទីវបន្តរពន្យល់ទៀតថា៖ ដំណោះស្រាយនៃការទទួលទូទាត់ជាប៊ិតខ័ញដែលអាចប្រើប្រាស់តាមរយៈបណ្តាញទូទាត់ហ្គេតវេយ(Gateway payment) ដោយបង្ករនូវភាពងាយស្រួលដល់អតិថិជននិងអ្នកជំនួញដែលនិយមប៊ិតខ័ញក្នុងដាក់តំកល់មុនជាប្រាក់ដុល្លារ បន្ទាប់មកពួកគេអាចទទួលចំនួនតំលៃជាប៊ិតខ័ញ ដែលបង្ករនូវភាពងាយស្រួលដល់ការទូទាត់តាមរយៈការទិញនូវទំនិញអនឡាញ ដែលតំលើងនៅលើកម្មវិធីស្មាតហ្វូននិងថែមផ្លែតរបស់ពួកគេបានដោយងាយ៕

ប្រភព៖ News.bitcoin.com

%d bloggers like this: