តើលោកអ្នកពិតជាចង់ជួបជាមួយកំពូលតារាបាល់ទាត់ លោក គ្រីស្ទានណូ រ៉ូណាល់ដូ ដែរឬទេ?

តើលោកធ្វើស្រម៉ៃជួបជាមួយវិរៈបុរសក្នុងជីវិតរបស់លោកអ្នកដែរឬទេ? តើលោកអ្នកហ៊ានចំណាយប៉ុន្មានក្នុងការណាត់ជួបជាមួយកំពូលតារាចំរៀង ឬកំពូលតារាបាល់ទាត់របស់លោកអ្នក? តើលោកអ្នកអាចនឹងចាយជាប៊ិតខញក្នុងការដេញថ្លៃជួបជាមួយកំពូលតារារបស់លោកអ្នកដែរឬទេ?

វេទិកាដេញថ្លៃគំរោងមនុស្សធម៌តាមប្រព័ន្ធអនឡាញមួយដែលមានឈ្មោះថា ឈែរីធី ស្តា (CharityStars)  បានរៀបផែនការក្នុងការប្រកាសទទួលយកប៊ិតខញ ជាប្រព័ន្ធទទួលថវិការនិងប្រមូលមូលនិធិក្នុងគំរោងរបស់ខ្លួនការពីពេលថ្មីៗនេះ។ ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងទៅនេះ មាននូវកម្មវិធីដាក់ដែញថ្លៃមួយក្នុងការជាជួបជាមួយកំពូលតារាជើងឯកបាល់ទាត់ពិភពលោក គឺលោកគ្រីស្ទានណូ រ៉ូណាល់ដូ(Christiano Ronaldo)​ ដែលក្នុងតំលៃដេញថ្លៃខ្លួនរប់សលោកគិតជាប៊ិតខញស្មើនឹងទឹកប្រាក់ចំនួន ៣៦.០០០ ដុល្លារ។​ កម្មវិធីដាក់ដេញថ្លៃកំពូលតារាជើងឯកបាល់ទាត់ពិភពលោករូបនេះ គឺក្នុងគោលបំណងដើម្បីធ្វើការរាយអង្គាសនូវថវិការសំរាប់ជួយឧបត្ថមទៅដល់មូលនិធិមួយដែលមានឈ្មោះ ហ្វអេវ័ ឌ្រីម (Forever Dream Foundation) ដែលមូលនិធិគឺមានគំរោងចំបងផ្តោតលើការជួយឧបត្ថម ទៅដល់ក្រុមកុមារនិងក្រុមគ្រួសារក្រីក្ររ និងខ្វះលទ្ធភាពក្នុងជីវភាពរស់នៅក្នុងសង្គមរបស់ពួកគេ។

យោតតាមប្រសាសន៍របស់លោក ហ្វ្រែនហ្ស៊ីសស្កូ ណាស្សារី ហ្វូសេតទី (Francesco Nazari Fusetti) ដែលជាសហស្ថាបនិកនិងជាអគ្គនាយកនៃគំរោងស្តាឈែរីធី បានលើកឡើងពីគោលបំណងនៃគំរោងនេះយ៉ាងដូច្នេះថា៖  គំរោង ស្តាឈែរីធី គឺជាគំរោងឈានមុខគេមួយក្នុងការចាប់លើកកម្ពស់ នៃការទទួលយកមូលនិធិមនុស្សធម៌ជារូបិយប័ណ្ណឌីជីថលមុនដំបូងគេបង្អស់ និងជាគំរោងដែលមាននូវទំនុកចិត្តនិងប្រកបដោយតម្លាភាពចំពោះម្ចាស់ជំនួយនិងបរិច្ចាគជន ហើយតាមរយៈគំរោងនេះដែរគឺដើម្បីជួយទៅដល់អង្គការមនុស្សធម៌ចំនួនជាង៥០០អង្គការ ក្នុងការប្រមូលនូវមូលនិធិរបស់ខ្លួនតាមរយៈគំរោងរបស់ពួកយើង។

ដូចជាលោកអ្នកបានសង្គេតឃើញមកហើយ គឺនៅលើ​គេហរទំព័រមនុស្សធម៌ជាប៊ិតខញ ដែលមានចំនួនសមាគមនិងមូលនិធិជាច្រើន បានទទួលនូវថវិការនៃគំរោងមូលនិធិជាប៊ិតខញរបស់ពួកគេ។ លោកអ្នកក៏អាចធ្វើការជ្រើសរើសក្នុងការបរិច្ចាគនូវរូបិយប័ណ្ណឌីជីថលរបស់លោកអ្នក សំរាប់កម្មវិធីមនុស្សធម៌ ហើយលោកអ្នកក៏នឹងអាចមានឱកាសក្នុងការជួបញ៉ាំអាហារជាមួយកំពូលតារារបស់លោកអ្នកបានតាមមរយៈគំរោង ស្តាឈែរីធីនេះបានផងដែរ៕

ប្រភព៖ ខ័ញតេលេក្រាម

ប្រែរសំរួលដោយ៖ Philip@BTCKhmer.com

 

 

%d bloggers like this: