គ្រីស្ទីន ឡាកាឌ៖រដ្ឋាភិបាលមិនគួរ មិនអើពើអំពីរូបីយប័ណ្ណឌីជីថលសំរាប់ប្រទេសខ្លួននោះទេ

យោងតាមប្រសាន៍របស់លោកស្រី គ្រីស្ទីន​ ឡាកាដ (Chstine Lagarde) ប្រធាននៃមូលនិធិហិរញ្ញវត្ថុរអន្តរជាតិបានលើកឡើងក្នុងឱកាសនៃកិច្ចប្រជុំនាទីក្រុងឡុងដ៏ថា៖  រដ្ឋាភិបាលនៃប្រទេសមួយចំនួនក្នុងពិភពលោក គួរតែយកចិត្តទុកដាក់ពីការប្រើប្រាស់រូបីយប័ណ្ណឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍ដល់ការប្រើប្រាស់ក្នុងប្រព័ន្ធបេឡាជាតិនិងពាណិជ្ជកម្មសំរាប់ប្រទេសរបស់ពួកគេ ដោយលោកស្រីបានធ្វើរការសំដៅទៅប្រទេសមួយចំនួនដែលកំពុងតែមានស្ថានភាពរូបីយប័ណ្ណជាតិទន់ខ្សោយនៅឡើយ​ ដោយជៀសវាងការយកដាក់អោយមានការចរាចរនូវរូបីយប័ណ្ណបរទេស ដូចជាការប្រើប្រាស់ជាប្រាក់ដូល្លាររូបនីយកម្មក្នុងប្រទេសរបស់ខ្លួននោះ ដោយគ្រាន់ទាមទារអោយស្ថាប័នធនាគាជាតិជួយសំរួលលើគោលការណ៏ និងជាបទបញ្ញាតិមួយចំនួន ក្នុងការគ្រប់គ្រងការប្រតិបត្តិការរូបីយប័ណ្ណបែបឌីជីថលនេះអោយមានប្រសិទ្ធភាពឡើងតែប៉ុណ្ណោះ។

ចំពោះហេតុផល ក៏ដូចជាកត្តាមួយចំនួនដែលជំរុញឲ្យមានការនិយមលើការប្រើប្រាស់រូបីយប័ណ្ណឌីជីថលគឺ ជាការជួយជំរុញតាមរយៈចំណងចំណូលចិត្តរបស់អតិថិជនរបស់ខ្លួន ដែលចង់បាននូវភាពរហ័សទាន់ចិត្ត ព្រមទាំងសុវត្តិភាពខ្ពស់ក្នុងការទូរទាត់លើមុខទំនិញនិងមុខជំនួញរបស់ពួកគេ ជាងការប្រើប្រាស់នូវប្រតិបត្តិការតាមបែបបុរាណនាពេលកន្លងមក។ លោកស្រីក៏បានសំលឹងឃើញពីការដាក់ជំនួសនូវប្រតិបត្តិរបស់រូបីយប័ណ្ណឌីជីថល និងមានការទាមរយៈពេលយូរបន្តិច ព្រោះមជ្ឍដ្ឋានមួយចំនួននៅតែគិតថា៖ រូបីយប័ណ្ណឌីជីថលនៅមិនទានស្ថេរភាព និងមាននូវហានិភ័យខ្ពស់សំរាប់ពួកគេ ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ទេរនិងទទួលនូវរូបីយប័ណ្ណប្រភេទនេះ។

ជាចុងក្រោយលោកស្រីក៏បានបង្ហាញពីជំហររបស់លោកស្រីក្នុងការគាំទ្រដល់ការអនុវត្តិន៍នូវបច្ចេកវិទ្យាប្លុគឈេនសំរាប់វិស័យហិរញ្ញរបស់ស្ថាប័នរបស់លោកស្រីផងដែរ។ ខណៈពេលនេះ គោលជំហរស្ថាប័នរបស់លោកស្រីនៅតែបន្តរ រក្សានូវតុល្យភាពនៃការដាក់ចេញនូវបទបញ្ញាតិលើប្រតិបត្តិការនៃរូបីយប័ណ្ណឌីជីថល ដែលស្ថាប័ន (IMF) បាននឹងកំពុងចែកចាយនូវគណនីយប្រតិបត្តិការ ដែលជួយជំរុញដល់ការផ្លាស់ប្តូរ លើវិស័យហរិញ្ញវត្ថុអន្តរជាតិ ដូចជាការកាត់បន្ថយនូវចំណាយល់ប្រតិបត្តិការទូទាត់ អោយកាត់តែមានភាពស៊ីជម្រៅសំរាប់រយៈពេលដ៏វែងឆ្ងាយខាងមុខ ។

%d bloggers like this: