ហ្វេសបុគហាមការបង្ហោះផ្សាយការឆបោកពីរូបិយប័ណ្ណគ្រីពតូនិងរូបភាពហ៊ុនខ័ញអាយស៊ីអូលើផេករបស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសបុគបានចេញប្រកាសនូវគោលការរបស់ក្រុមហ៊ុនរបស់ខ្លួន ក្នុងហាមឃាត់រាល់ផេច ដែលពាក់ព័ន្ធនិងការបង្ហោះផ្សាយជារូបភាពឆបោកឬបន្លំអ្នកអានដែលប្រើប្រាស់លើបណ្តាញសង្គមរបស់ខ្លួន ដែលមានជាពត៌មានទាក់ទងនឹងរូបិយប័ណ្ណគ្រីពតូ និងហ៊ុនខ័ញអាយស៊ីអូនានា។ ការប្រកាសចេញផ្សាយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនមួយចំនួនធំបានធ្វើការប្រើប្រាស់នូវបណ្តាញសង្គមហ្វេសបុគក្នុងការផ្សាព្វផ្សាយពីសេវាកម្មនិងផលិតផលហិរញ្ញវត្ថុ​ ជាលក្ខណៈផលចំណេញទ្វេគុណណែតវើក រូបិយប័ណ្ណគ្រីពតូ និងហ៊ុនខ័ញអាយស៊ីអូជាដើម ដែលបានបន្លំជារូបភាពក្នុងការឆបោកដល់អតិថិជននៃបណ្តាញសង្គមហ្វេសបុគនាពេលកន្លងមក។

ហេតុដូច្នេះហើយ រាល់ផេករបស់បណ្តាញសង្គមហ្វេសបុគនិងធ្វើការបិទនិងលុបចោលនូវរាប់រូបភាពនិងសកម្មភាពទាំងឡាយណាដែលដាក់ផ្សាយពាណិជ្ជកម្មដែលសង្ស័យជារូបភាពឆបោកនោះចោល ហើយជំរុញដល់អតិថិជនហ្វេសបុគធ្វើការរាយការណ៏ដល់មន្រ្តីរប៉ូលីស ពីទង្វើរនិងរូបភាពណាមួយដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោក ដែលប្រាស់ចាកពីគោលការណ៏របស់ក្រុមហ៊ុនហ្វេសបុគថែមទៀតផង។ ក្រុមហ៊ុនហ្វេសបុគគឺចង់បញ្ជាក់ពីគុណតំលៃនៃក្រុមហ៊ុនរបស់ខ្លួន ពីការផ្សព្វផ្សាយនានានៅលើផេករបស់ខ្លួន គឺឆ្លុះបញ្ចាំងពីតថភាពនៃការផ្សព្វផ្សាយដល់អតិថិថនរបស់ខ្លួនជាមុន។

ប្រភព៖ខ័ញតេលេក្រាម