មន្ទីរសិល្បៈនិងគំនូរ ម៉េយហ្វែ (Mayfair) ទីក្រុងឡុងចាប់ទទួលយកប៊ិតខញនិងរូបិយប័ណ្ណឌីជីថល

សញ្ញាវិជ្ជមានអំពីប្រជាប្រិយភាពរបស់ប៊ិតខញ ដែលកំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង មន្ទីរពិរព៌ណសិល្បៈនិងគំនូរ ម៉េយហ្វែទីក្រុងចាប់ទទួលយកថ្លែរចូលទស្សនាជាប៊ិតខញ (Bitcoins)  អ៊ីធ័ររ៉ូម (Etheruem) និងឡាត្តខញ (Litecoin) ។

លោកអេលីស្សា ដាឌីនី (Eleesa Dadiani) បានមានប្រសាសន៍បញ្ជាក់ថា៖ ពួកយើងកំពុងធ្វើការដាក់បញ្ចូលគ្នានូវសិល្បៈនិងគំនូរ បូរាណ​ ជាមួយនឹងបច្ចេកវិទ្យាសម័យទំនើប ដែលជាប្រព័ន្ធគួរអោយចាប់អារម្មណ៍ ហើយលោកស្រីបន្ថែមថា រូបិយប័ណ្ណឌីជីថលហាក់កំពុងសង់ឡើងនូវស្ពាន ពីទីផ្សារសិល្បៈនិងគំនូរ ទៅជាប្រភពទំនិញវិមជ្ឍការ នឹងជាទីកន្លែងដែលគ្រប់គ្នាអាចប្រស្រ័យទាក់ទងគ្នាជាមួយទីផ្សារគំនូរនិងសិល្បៈបានដែរ។

ការទទួលយករូបិយប័ណ្ណឌីជីថលនាពេលបច្ចុប្បន្ននេះ បានគូសបញ្ជាក់ពីការកើនឡើងនូវប្រជាប្រិយភាព និងការទទួលស្គាល់ពីសាធារណៈជនជាច្រើនផងដែរអំពីប៊ិតខញ ហើយវិស័យសាធារណ់ក៏បានកំពុងងែកមកប្រើប្រាស់បណ្តាញប្លុកឈេន និងរូបិយប័ណ្ណឌីធីថលដ៏ទៃទៀត ដែលនាំអោយតំលៃនិងប្រជាប្រិយភាពរបស់ប៊ិតខញកាន់តែកើនឡើងទៅមុខជានិច្ច។

 

Source: cointelegraph

Philip – BTCKhmer

%d bloggers like this: