ធនាគាសឹង្ហបុរីចាប់ផ្តើមគំរោងសាកល្បងប្លុកឈេនក្នុងការកំណត់អតិថិជនខ្លួន

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី ជាមួយធនាគាជាដៃគូរមួយចំនួន ក្នុងការចាប់ផ្តើមនូវគំរោងកំណត់អតិថិជនតាមរយៈបណ្តាញប្លុគឈេន ដែលមានក្រុមហ៊ុនចូលរួមដូចជា មិតស៊ូប៊ីស៊ី ហ្វាយណាន់គ្រុប (Mitsubishi UFJ Financial Group) ធនាគាអូស៊ីប៊ីស៊ី ធនាគាអេកអ្វែសប៊ីស៊ី បាននឹងកំពុងចេញនូវគោលការណ៍ជាមួយបណ្តាញបច្ចេកវិទ្យាប្លុគឈេន ប្រកបដោយភាពជោគជ័យរួចមកហើយ។ គំរោងសាកល្បងមួយនេះត្រូវបានចាប់ផ្តើមដោយមានការសហការជាមួយអជ្ញាធរអភិវឌ្ឍន៍បណ្តាញផ្សព្វផ្សាយ (IMDA) របស់ក្រសួងពត៌មាននៃប្រទេសសឹង្ហបុរី ដែលគេមើលឃើញថាជាបោះនូវជំហានមួយទៅរកគោលដៅយូរអង្វែងសំរាប់អនុវត្តិន៍នូវហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញប្លុគឈេនកំរិតថ្នាក់ជាតិរបស់ប្រទេសមួយនេះ។

យោងតាមប្រសាសន៍របស់លោកតាន់គៀត (Tan Kiat) ជានាយកប្រតិបត្តិ IMDA ​គឺជាការស្ម័គចិត្តមួយក្នុងការពិសោធន៍នូវបណ្តាញមួយនេះ ដែលជាការឈានទៅរកការសំរេចអោយបាននូវទស្សនវិស័យរបស់សេដ្ឋកិច្ចឌីជីថលហ្វរស្មាតណេស្សិន (Digital Ecomnomy for Smart Nation) ព្រោះវាគឺជាការតាំងចិត្តថាស្ថាប័នហរិញ្ញវត្ថុបាននឹងកំពុងអភិវឌ្ឍន៍ខ្លួនក្នុងការរកនូវដំណោះស្រាយនាក្នុងបច្ចេកវិទ្យាវិស័យហិរញ្ញវត្ថុរ ដើម្បីពង្រឹងនិងពង្រីកសង្វាក់ផលិតកម្ម និងសេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាពដល់អតិថិជនរបស់យើង។ ហើយគំរោងគឺដំបូងត្រូវអោយមានការកំណត់និងចែករំលែកនូវពត៌មានក៏ដូចជាទិន្និន័យរបស់អតិថិជនរវាងស្ថានប័នមួយចំនួនដែលពាក់ព័ន្ធ ដោយមានការយល់ស្របនឹងអនុញ្ញាតិពីអតិថិជនជាមុនសិន។ យោងតាមលោក ប្រាណេវ សិដ្ឋ (Pranav Seth) ជាប្រធានផ្នែកអាជីវកម្មអ៊ីនធើណែត របស់ធនាគាអូស៊ីប៊ីស៊ីបានលើកថា៖ ក្រោមកិច្ចផ្តួចផ្តើមនៃគំរោងនេះនឹងអាចជួយសំរួលដល់អតិថិជន អោយទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត និងពន្លឿនក្នុងប្រតិបត្តិការរបស់ឧហ្សាហ៍កម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ រួមទាំងការកាត់បន្ថយនូវការកេងបន្លំនិងឧក្រិដ្ឋកម្មហិរញ្ញវត្ថុក្នុងបណ្តាញធនាគាផងដែរ។

Source: contelegraph

Philip – BTCKhmer

%d bloggers like this: