អាជ្ញាធរហិរញ្ញវត្ថុអាឡឺម៉ង់ ព្រមានលើករណីហ៊ុនខ័ញអាយស៊ីអូ (ICOs) ជាថ្មីម្តងទៀត

ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសជាច្រើនជុំវិញពិភពលោក កំពុងបន្តយកចិត្តទុកដាក់លើ ច្បាប់ស្តីអំពីរូបបិយប័ណ្ណគ្រីបតូ និង ហ៊ុនខ័ញអាយស៊ីអូ (ICO)  គឺចេញច្បាប់ព្រមានអ្នកប្រើប្រាស់។ ការព្រមាន គឺមានសភាពដូចជាទឹករលក ចប់ពីមួយចូលមួយទៀតជាបន្តបន្ទាប់។ រដ្ឋាភិបាលប្រទេសមួយចំនួន ហាក់ដូចជាមានការព្រួយបារម្ភខ្លាំង ដែលបានធ្វើឲ្យពួកគេចេញការព្រមានជាបន្តបន្ទាប់។ នៅថ្ងៃទី០៩ ខែវិច្ឆិកា រដ្ឋាភិបាលប្រទេសអាឡឺម៉ង់បានចេញនូវសេក្តីថ្លែងការណ៍មួយ ព្រមានលើកអ្នកដែលទិញរូបបិយប័ណ្ណគ្រីបតូ ទាំងអ្នកទិញ និងអ្នកវិនិយោគលើ ហ៊ុនខ័ញអាយស៊ីអូ (ICO) ដែលវាមានភាពប្រថុយប្រថាន និងហានិភ័យយ៉ាងខ្លាំង។

ការព្រមានយ៉ាងច្រើនបែបនេះ គឺជាសញ្ញាបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសជាច្រើនកំពុងតែ មានការព្រួយបារម្ភយ៉ាងខ្លាំងលើការកើនឡើងលើវិស័យឧស្សាហ៍កម្មវិនិយោគមួយនេះ។ តាមការប្រមើលមើលឃើញថា វាអាចនឹងមានហានិភ័យយ៉ាងខ្ពស់ចំពោះការវិនិយោគលើហ៊ុនខ័ញអាយស៊ីអូ (ICO) និង រូបបិយប័ណ្ណគ្រីបតូ ដែលធ្វើឲ្យមានការព្រមានជាច្រើនពីរដ្ឋាភិបាលនៃប្រទេសជាច្រើនជុំវិញពិភពលោក។ ហើយប្រទេសអាឡឺម៉ង់បានធ្វើការពីពិភាក្សាជាមួយប្រទេសមួយចំនួនដូចជា ប្រទេសសឹង្ហបូរី  ចក្រភពអង់គ្លេស ប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ុយក្រែនជាដើម។

ប្រភព៖ខ័ញតេលេក្រាម

អត្ថបត៖Solomon@BTCKhmer.com

%d bloggers like this: