ក្រុមហ៊ុនអ៊ីនធើណែតដ៏ធំមួយក្នុងប្រទេសជប៉ុន បើកប្រាក់ខែបុគ្គលិកជាប៊ិតខ័ញ

ក្រុមហ៊ុន ជីអិមអូ (GMO)គឺជាក្រុមហ៊ុនចែកចាយអ៊ីនធើណែតដ៏មួយរបសើប្រទេសជប៉ុន បានចាប់ផ្តើមនូវគំរោងប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់ខ្លួនជាប៊ិតខ័ញ នាខែកុម្ភៈឆ្នាំ២០១៨ខាងមុខនេះ។ ក្រុមហ៊ុនមួយនេះបានដំណើរមុខជំនួញរបស់ខ្លួនដោយមានបុគ្គលិកសរុបជាង៤.០០០ នាក់កំពុងបំរើក្នុងក្រុមហ៊ុន ដែលប្រាក់ខែបុគ្គលិកម្នាក់ៗគិតជាមធ្យមគឺ ១០០.០០០ ប្រាក់យ៉េន ស្មើរនិង ៨៩០ដុល្លារជាតំលៃប៊ិតខ័ញ។ យោងតាមមន្រ្តីនាំពាក្យរបស់ក្រុមហ៊ុន លោកហារូម៊ី អ៊ីស្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រុមហ៊ុនរបស់លោកកំពុងដាក់សាកល្បងនូវគំរោងប្រើប្រាស់ការទូទាត់ប្រាក់ខែជាប៊ិតខ័ញ ក្នុងគោលបំណងជួយឱ្យបុគ្កលិកបានយល់កាន់តែច្បាស់នូវចំណេះដឹងពីប៊ិតខ័ញ និងចេះពីរបៀបប្រើប្រាស់ប៊ិតខ័ញក្នុងតថភាពពិតនៃសង្គមរូបិយប័ណ្ណឌីជីថល។ បុគ្កលិកដែលទទួលបានប្រាក់ខែជាប៊ិតខ័ញ តាមអ្វីដែលគេចងបាន ហើយគេអាចស្វែងយល់កាន់តែច្បាស់ពីប៊ិតខ័ញនាពេលអនាគត។

ក្រុមហ៊ុនជីអិមអូ (GMO)បាននឹងកំពុងអនុវត្តនូវគំរោងទូទាត់ប្រាក់ខែបុគ្គលិករបស់ខ្លួនជាប៊ិតខ័ញ​ ហើយគំរោងនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក របស់ខ្លួន⁣⁣ ដោយពួកគេអាចរក្សាទុកប៊ិតខ័ញរបស់ពួកគេ ក្នុងគំរោងវិនិយោគរយៈពេលវែង ដែលជាចំណុចដ៏ពិសេសនោះ⁣⁣ គឺជាតំលៃប៊ិតខ័ញកាន់តែកើនឡើងខ្ពស់ជាលំដាប់ និងមានលក្ខណៈងាយស្រួលក្នុងគំរោងការសន្សំប្រាក់បន្ថែមរបស់បុគ្គលិកនាពេលអនាគត ដែលមានលក្ខៈណខុសប្លែកពីការសន្សំប្រាក់តាមបណ្តាញធនាគាដែលតំរូវអោយមានគោលការណ៏ជាច្រើននោះទេ៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Philip@BTCKhmer.com

%d bloggers like this: