កិច្ចសហប្រតិបត្តិការគំរោងជួញដូរនិងពាណិជ្ជកម្មហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាប្លុគឈេនរវាងហុងកុងនិងសឹង្ហបុរី

កាលពីថ្ងៃទី២៥ខែតុលាកន្លងទៅនេះ ទីក្រុងហុងកុងនិងប្រទេសសឹង្ហបុរីបានប្រកាស អំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងគំរោងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យជួញដូរនិងពាណិជ្ជកម្មហិរញ្ញវត្ថុរ ​ដោយប្រើប្រាស់នូវបណ្តាញបច្ចេកវិទ្យាប្លុគឈេនដ៏ទំនើបចុងក្រោយនេះ។ យោងតាមសេចក្តីរាយការណ៏នៃអជ្ញាធរហិរញ្ញវត្ថុក្រុងហុងកុងបានលើកឡើងថា៖ អជ្ញាធរហិរញ្ញវត្ថុក្រុងហុងកុងនិងអជ្ញាធរហិរញ្ញវត្ថុនៃប្រទេសសឹង្ហបុរី បានធ្វើការចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងមួយ​ កាលពីថ្ងៃទី២៥ខែតុលារ ស្តីអំពីការពង្រឹងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតទៅលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការរឹតនូវចំណងមិត្តភាព និងភាពជាដៃគូរយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងតំបន់អោយកាន់តែល្អរប្រសើរឡើងថែមទៀត។

កាលពីឆ្នាំកន្លងទៅអជ្ញាធរហិរញ្ញវត្ថុក្រុងហុងកុង បានធ្វើកិច្ចសហការជាមួយបញ្តាញធនាគាហុងកុងមួយចំនួន​ ដូចជា ធនាគាអេចអែសប៊ីស៊ី (HSBC) និងធនាគា ស្តែនដាត ឆាតធ័រ(Standard Chartered) ក្នុងការតំលើងនូវបណ្តាញវេទិការជំនួញនិងពាណិជ្ជកម្មលើវិស័យហិរញ្ញ តាមរយៈការប្រើប្រាស់នូវបណ្តាញបច្ចេកវិទ្យាប្លុគឈេន ក្នុងការចែករំលែកនូវបណ្តាញឯកសារនៃពត៌មានស្តីអំពីជំនួញនិងពាណិជ្ជកម្មឌីជីថល ដែលមានលក្ខណស្វ័យប្រវត្តិក្នុងការបន្ថយអត្រាហានិភ័យពីភាពមិនប្រក្រតីនៃការកេងបន្លំនានា។ យោងតាម លោក រ៉ាវី មែនុន (Ravi Menon) នាយកប្រតិបត្តិនៃអជ្ញាធរហិរញ្ញវត្ថុប្រទេសសឹង្ហបុរីបានលើកឡើងថា៖ ជាមួយគ្នានេះដែរ ប្រទេសសឹង្ហបុរីក៏បាននឹងកំពុងដាក់តំលើងនូវវេទិការជំនួញនិងពាណិជ្ជកម្មហិរញ្ញរបស់ខ្លួន ដែលមានលក្ខណស្រដៀងគ្នាជាមួយវេទិការជំនួញនិងពាណិជ្ជកម្មហិរញ្ញក្រុងហុងកុង ដោយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការផ្តោតសំខាន់លើគំរោងនៃការផ្សារភ្ជាប់នូវចំណងមជ្ឍមណ្ឌលជំនួញនិងពាណិជ្ជកម្មហិរញ្ញវត្ថុមួយ។

ជាងនេះទៅទៀត វេទិការនេះអាចនឹងជំរុញនូវប្រសិទ្ធិភាព លើវិស័យជំនួញនិងពាណិជ្ជកម្មហិរញ្ញវត្ថុ ដែលអាចជួយធ្វើការជំនួសអោយកំលាងមនុស្ស និងជួយកាត់បន្ថយលើការចំណាយពេលវេលា ពីការកំណត់ត្រាឯកសារប្រតិបត្តិការផ្សេងៗ នាពេលអនាគត។ អជ្ញាធរហិរញ្ញវត្ថុក្រុងហុងកុង និងអជ្ញាធរហិរញ្ញវត្ថុប្រទេសសឹង្ហបុរី បាននឹងកំពុងធ្វើការផ្សារភ្ជាប់នូងទំរង់នៃវេទិការជំនួញនិងពាណិជ្ជកម្មហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ ដើម្បីនឹងពង្រីកនូវគំរោងការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបច្ចេកវិទ្យាប្លុគឈេន និងបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទៃទៀតដែរផងដែរ។ ហើយសំរាប់ពត៌មានលំអិត នៃគំរោងខាងលើនេះ នឹងត្រូវធ្វើការរាយការណ៏ និងប្រកាស់ជូនជាសាធារណ ដោយអជ្ញាធរហិរញ្ញវត្ថុជាតិនៃប្រទេសទាំងពីរនាខែក្រោយបន្តរទៀត៕

Source: Cointelegraph

Philip@BTCKhmer.com

%d bloggers like this: