ប៊ិតខ័ញបានជួយឲ្យបុរសជនជាតិអូស្រ្តាលីម្នាក់រួចបំណុលពីធនាគារ

ប៊ិតខ័ញ Bitcoin ជារូបិយប័ណ្ណសម្រាប់ប្រជាជនដែលជាវេទិកាវិមជ្ឈការអនុញ្ញាតឱ្យអ្នកប្រើបានផ្តាច់ចេញពីធនាគារដែលមានកម្រៃហួសហេតុ ពេលបានជួយបុរសម្នាក់ក្នុងការសងថ្លៃផ្ទះរបស់គាត់និងផ្តល់មូលនិធិផ្ទះថ្មី និរួចផុតពីបំណុល ។ វដ្តនៃបំណុលដែលជាប់គាំងនិងគោលនយោបាយផ្តល់ប្រាក់កម្ចីដែលមិនអាចអំណោយផលដល់ការផ្តល់អំណាចសេដ្ឋកិច្ចបានធ្វើឱ្យសង្គមក្លាយជាសង្គមដែលបង្ខំឱ្យអ្នកជំនាន់ថ្មីស្វែងរកជម្រើសផ្សេង។ ឥឡូវនេះបុរសម្នាក់នៅទីក្រុងថោនស្វៀល (Townsville) ប្រទេសអូស្ត្រាលីបានក្លាយជាភស្តុតាងនៃគំនិតសម្រាប់សេរីភាពសេដ្ឋកិច្ច ដែលប៊ិតខ័ញបានផ្តល់ឱ្យ ដោយជួយដល់ការបង់ប្រាក់កម្ចីរបស់គាត់ ព្រមទាំងបានផ្តល់នូវមូលនិធិដល់ការអភិវឌ្ឍនៃផ្ទះថ្មីមួយតាមរយៈប្រាក់ចំណេញពីការវិនិយោគជាមួយប៊ិតខ័ញ។

លោកម៉ៃខ័ល ស្លចជែត (Michael Sloggett) បានចាប់ផ្តើមវិនិយោគជាមួយប៊ិតខ័ញ ដែលជាមធ្យោបាយក្នុងការបង់ប្រាក់សម្រាប់ការទិញអាហារបំប៉ននៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ដល់ហាងអាហាររបស់គាត់នៅក្នុងទីក្រុង ថោនស្វៀល។ ប៉ុន្តែនៅក្នុងខែមករាឆ្នាំនេះ គាត់បានសំរេចចិត្តធ្វើវិនិយោគទុន ជាមួយរូបិយប័ណ្ណប៊ិតខ័ញនេះ ដែលយុទ្ធសាស្ត្រនៃការវិនិយោគនេះ បានជួយដល់ការទូទាត់នៅពេលដែលតម្លៃរប៊ិតខញបានកើនឡើងពី ៩០០ ដុល្លារទៅ ៦០០០ ដុល្លារ។ លោកស្លចជែត(Sloggett) បាននិយាយថា៖”យើងបានបង់ប្រាក់កម្ចីទិញផ្ទះពីធនាគា និងមានប្រាក់ចំណេញគ្រប់គ្រាន់ក្នុងការទិញដីនៅទី ក្រុងថោនស្វៀល ហើយឥឡូវនេះយើងមានលទ្ធភាពក្នុងការសាងសង់ផ្ទះថ្មីមួយនៅទីនោះដែរ ៕

Source: Cointelegraph

Timothy@BTCKhmer.com

%d bloggers like this: