គ្រូរអង្ទងវិញ្ញាណ អាចជួយអោយអ្នករកឃើញពាក្យសម្ងាត់ប៊ិតខ័ញ

សូមស្រមៃមើលកាលពីខែមករា​ ឆ្នាំ២០១៣ យើងអាចទិញ១០០បិតខ័ញដោយចំណាយត្រឹមតែ១៣០០$  បើយើងគិតមើលកាលនោះវាដូចជាមិនច្រើនទេ​។  ៥ឆ្នាំក្រោយមកលុយរបស់អ្នកនៅ​ ១០០ប៊ិតខ័ញដដែល ប៉ុន្តែវាមានតំលៃពេលនេះគឺ ១.៣ លានដុល្លា ជាអកុសល្យអ្នកបានភ្លេច លេខកូដសំងាត់(Password)ដើម្បីបើកលុយនោះ។

វាដូចជាសុបិន្តអាក្រក់មួយ ចំពោះឪកាសទឹកប្រាក់រាប់លានដុល្លា គឺដូចលោក ជេកសុន(Jason) កាលពីថ្ងៃទី ១៣ ដែលគាត់មិនអាចបើកយកលុយប៊ិតខ័ញរបស់គាត់បាន។ ប៉ុន្តែប្រសិនបើអ្នករស់នៅក្នុងប្រទេសរុស្ស៊ី អ្នកអាចចំណាយលុយដើម្បីឱ្យ អ្នកចងចាំពាក្យសម្ងាត់របស់អ្នក ហើយគេទាមទារយកលុយរបស់អ្នកបានវិញ។ យោងទៅតាមពត៌មាន RT នៅប្រទេសរុស្ស៊ីគេយកថ្លៃសេវា១ប៊ិតខ័ញដើម្បីជួយអ្នកអោយចងចាំពាក្យសម្ងាត់ដែលបាត់បង់របស់ពួកគេ គឺរាល់ការដោះសោកាបូបប៊ិតខ័ញរបស់អ្នកម្តង អ្នកត្រូវបង់ប្រាក់ 5% នៃចំនួន ប៊ិតខ័ញ ដែលមាននៅក្នុងការបូបនោះ។

ឌែននី ដឺការ្យ (Denis Derkach) ដែលជាអ្នកគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់រុស្ស៊ីមួយ​ នៅលើគេហទំព័របណ្តាញអ៊ីនធឺរណិតនិយាយថាមនុស្សនឹងធ្វើអ្វីទាំងអស់ដើម្បី ចូលក្នុងគណនីដែលបាត់បង់របស់ពួកគេ។ ជាមួយនឹងការកើនឡើងដ៏លឿនរបស់ប៊ិតតខ័ញ អ្នកដែលធ្លាប់បានទិញបិតខ័ញជាល្បែងក្មេងលេងពួកគេមានការភ័យខ្លាចក្នុងការដឹងថា ពួកគេអាចក្លាយជាមហាសេដ្ឋីប្រាក់លានដុល្លារប្រសិនបើពួកគេគ្រាន់តែចងចាំលេខសម្ងាត់ប៉ុណ្ណោះ។ វ៉ារូនីការ ម៉ារីម័រ (Veronika Marymur) គឺជាអ្នកដែលបានជួយអតិថិជន របស់នាងឱ្យចងចាំពាក្យសម្ងាត់កាបូបលុយដែលបាត់របស់ពួកគេ។ មនុស្សជាច្រើនបានបាត់បង់ប៊ិតតខ័ញហើយវាជាការសោកស្តាយបំផុតមួយ។

ប្រភព៖ខ័ញតេលេក្រាម

%d bloggers like this: