ក្រុមហ៊ុន អាយប៊ីអឹម(IBM) សំរេចគំរោងប្លុគឈេន ដល់ធនាគារជាតិថៃដោយជោគជ័យ

ធនាគា អាយុទ្យា (Ayudha) នៃប្រទេសថៃបានបញ្ចប់ការសាកល្បងលើប្លុកឆេនរួចរាល់ហើយ ការកំណត់យក ក្រុមហ៊ុនឧស្សាហកម្មផ្នែកបច្ចេកវិទ្យាដ៏ធំមួយឈ្មោះ អាយប៊ីអឹម (IBM)។ គោលបំណងនៃការសាកល្បងនេះគឺ ដើម្បីធ្វើធ្វើការចុះកុងត្រាមានភាពងាយស្រួល ដោយប្រើការបែងចែកបញ្ជីចំណូល-ចំណាយបែបបច្ចេកវិទ្យាវិមជ្ឍការ។ ធនាគារអាយុទ្យាគឺជាធនាគារធំមួយលំដាប់ទី៥របស់ប្រទេសថៃ បើគិតទៅលើ ទំហំទ្រព្យ ប្រាក់បញ្ញើរ និងប្រាក់កម្ចី។ ធនាគារនេះផ្តល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុជាច្រើន ដូចជាការផ្តល់ប័ណ្ណឥនទាន សេវាធានារ៉ាប់រងលើជំនួញ និងការគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។

ធនាគារនេះ ផ្តល់នូវកិច្ចព្រមព្រៀង និងចលនាសាច់ប្រាក់រាប់ពាន់ករណី ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាមួលហេតុដ៏សាកសមបំផុត សំរាប់ធនាគារនេះក្នុងការពង្រីកនូវដំណើរការរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈបច្ចេកវិទ្យាទំនើប បន្ទាប់ពីធ្វើការសហការអស់រយៈពេលជាច្រើនខែកន្លងមកទាំងភាគ្គីធនាគារ និងក្រុមហ៊ុន អាយប៊ីអឹម (IBM) ពេញចិត្តលើលទ្ធផលដែលសម្រេចបាននេះ។ ពួកគេយល់ព្រមលើ RPT ដែលធ្វើឲ្យដំណើរការសាច់ប្រាក់មានការរីកចំរើន មានសុវត្ថិភាពលើការរក្សាទុកទិន្នន័យ និងប្រតិបត្តិការផ្សេងៗទៀត។ ក្នុងសន្និសិតកាសែតមួយបានដឹងថា លោក វ៉ូរាណុក (Voranuch Dejakaisaya) ដែលជាប្រធានផ្នែកពត៌មាន និងប្រតិបត្តិការណ៍របស់ធនាគារបានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមធ្វើការសាកល្បង ដំណើរការគំរោងពាណិជ្ជកម្មកាលពីឆ្នាំមុន ហើយលទ្ធផលកឺពិតជាល្អណាស់។ គោលបំណងធំនោះគឺ ដើម្បីដំណើរការឯកសារតាមលក្ខណៈឌីជីថល  រក្សាទុកឯកសារតាមរយៈប្រពន្ធ័រក្សាទិន្នន័យប្លុកឆេន ហើយពង្រីកដំណើរការការងារនេះទៅតាមធនាគារផ្សេងៗ និងតាមសាខាទាំងអស់របស់យើង”។

ដោយប្រើការសាកល្បងប្លុកឆេន ធនាគារបានធ្វើការសាកល្បងពីផលចំនេញបានពីការប្រើប្រាស់ បច្ចេកវិទ្យាក្នុងកិច្ចការការិយាល័យ ឲ្យកាត់តែមានប្រសិទ្ធិភាព។ ពួកគេបានរកឃើញថា ការអនុវត្តន៍នូវការផ្លាស់ប្តូរពត៌មាន ឬ ឯកសារទៅជាលេខកូដ បានធ្វើឲ្យការចែករំលែកពត៌មានបានលឿន តាមរយៈសមាជិកដែលចូលរួម។ ហើយពួកគេក៏បានស្វែងយល់ពីគុណប្រយោជន៍ដំធំរបស់បច្ចេកវិទ្យាប្លុកឆេនក្នុងការជួយអភិវឌ្ឍន៍ដំណើរការសាច់ប្រាក់ ដោយឲ្យក្រុមសាវនកម្ម និងក្រុមអ្នកចាត់ការធ្វើការគ្រប់គ្រង និងធ្វើឲ្យដំណើរការពត៌មាន មានល្បឿនលឿនជាងមុន។ អ្នកស្រី ផានីស៊ីរី (Parnsiree Amatayakul) ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន អាយប៊ីអឹម IBM ប្រចាំនៅប្រទេសថៃ បានបន្ថែមថា “ ភាពជោគជ័យនៃបច្ចេកវិទ្យាលើការធ្វើពាណិជ្ជកម្មតាមរយៈប្លុកឈឹន បានធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានលើវិស័យហិរញ្ញវត្ថុ ហើយសំរាប់ ក្រុមហ៊ុនអាយប៊ីអឹម (IBM)របស់លោកស្រីគឺពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយធនាគារអាយុទ្យា (Bank of Ayudha) ក្នុងការសំរេចគំរោងខាងលើនេះ៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Solomon@BTCKhmer.com

%d bloggers like this: