លោក ឆាយ ខ្លីតុន៖ករណីបម្រែបម្រួលតម្លៃរបស់ មូលនិធិភាគហ៊ុនខ័ញ

លោក ឆាយ ខ្លីតុន ដែលជាប្រធានគណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណសហរដ្ឋអាមេរិក បានលើកឡើងថាទីផ្សាមូលនិធិភាគហ៊ុនខ័ញ គឺមានភាពស្មុកស្មាញខ្លាំង ហើយងាយទទួលរង នូវឥទ្ធិពលពីការបម្រែបម្រួលតម្លៃ។ លោកបានបន្ថែមទៀតថា ភាគហ៊ុនឌីជីថល បានដាក់ឲ្យដំណើរ លើការប្រមូលមូលនិធិដែលមានលក្ខណៈមិនត្រឹមត្រូវនៅឡើយ។យោងតាមប្រសាសន៍របស់លោក ខ្លីតុន ក្នុងសិក្ខាសាលាមួយស្តីពីច្បាប់ស្ថាប័ណ្ណ នៅវិទ្យាស្ថានច្បាប់រូបិយប័ណ្ណ ដែលបារពឡើងនៅទីក្រុងញ៉ូយ៉ក កាលពីខែវិច្ឆិការ ឆ្នាំ២០១៧ ថា ភាគហ៊ុនឌីជីថល អាចធៀបជាមួយនឹង បណ្ណ័ភាគហ៊ុនតម្លៃចាប់ពី១ដុល្លារ ហើយនឹងថ្លៃឈ្នួលបង្កប់ លើឧបករណ៍វិនិយោគ។

អ្នកវិនិយោគភាគច្រើនតែងតែមិនសូវឲ្យតម្លៃលើ អ្នកគ្រប់គ្រង និងអ្នកពាក់ព័ន្ធនឹងមូលនិធិភាគហ៊ុនខ័ញ បានបង្ហាយថាមានថវិការគ្រប់គ្រាន់ ដូចអ្នកវិនិយោគមួយដែលនឹងទិញភាគហ៊ុនក្នុងតម្លៃសមរម្យ។ ការវិនិយោគភាគហ៊ុនតាមវិធីនេះគឺមានភាពងាយស្រួលក្នុងបម្រែបម្រួលលើតម្លៃ និងការបន្លំតាមរូបភាពវិនិយោគផ្សេងៗ។ ក្នុងប្រសាសន៍របស់លោក ខ្លីតុន លោកក៏បានលើកឡើងពី គណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណសហរដ្ឋអាមេរិក បានរកឃើញថាការធ្លាក់ចុះរបស់ Ethereum-based ពីការប្រមូលមូលនិធិ DAO ទៅកាន់អ្នកចូលរួម។ គាត់បានគូសបញ្ជាក់ ពីតម្រូវការនៃរូបបិយប័ណ្ណឌីជីថល ដែលទៀមទារឲ្យមានការចុះបញ្ជីមួយដែលមានសុវត្ថិភាព និងត្រឹមត្រូវ។ គាត់បានអះអាងទៀតថា បណ្ណ័ភាគហ៊ុនតម្លៃចាប់ពី១ដុល្លារ និងមូលនិធិភាគហ៊ុនខ័ញ បានចេញនូវអំណះអំណាងច្បាស់លាស់ជាយូរហើយថាជាសកម្មភាពបោកប្រាស់យ៉ាងពិតប្រាកដ ដែលជាគ្រោះថ្នាក់របស់អ្នកវិនិយោគទាំងឡាយ។ គាត់ក៏បានបន្ថែមទៀតថា គឺត្រូវតែបង្កើតឲ្យមានច្បាប់ត្រឹមត្រូវមួយដើម្បីគ្រប់គ្រងបញ្ហានេះ។

គាត់បានប្រកាសទៀតថា ភ្នាក់ងារនេះ កំពុងធ្វើការជាមួយអ្នកវិនិយោគទាំងឡាយ និងអ្នកប្រលោកក្នុងវិស័យនេះ ដើម្បីបង្កើតយុទ្ធសាស្រ្តទប់ស្កាត់ជាមួយការលាក់បាំងរបស់ការវិនិយោគលើមូលនិធិភាគហ៊ុនខ័ញនេះផងដែរ និងដើម្បីរក្សានូវភាពសុក្រឹតត្រឹមត្រូវ លើកទីផ្សារ និងអ្នកវិនិយោគ។ គណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណសហរដ្ឋអាមេរិក អាចនឹងមិនទាន់មានច្បាប់ឆ្លើយតបលើករណីនេះនៅឡើយទេ ប៉ុន្តែពួកយើងកំពុងរកវិធីដើម្បីទប់ទល់ជាមួយការបិតបាំងនេះ ដែលជាកត្តានាំមកនូវភាពមិនត្រឹមត្រូវលើការវិនិយោគ៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Solomon@BTCKhmer.com

%d bloggers like this: