បដិវត្តិនិ៍ឧស្សាហ៍កម្ម៖ ប្លុគឈេននឹងបញ្ចប់នូវអ្វីដែលប្រព័ន្ធអ៊ីនធើរណែតបានផ្តួចផ្តើម

រយៈកាលត្រឹមពីរសតវត្សរ៍ចុងក្រោយ សន្ទុះនៃរលកពិភពឌីជីថលបានករកើតឡើងនាចុងសតវត្សរ៍ទី២០​​ជាពេលវេលាដែលអ្នកប្រាជ្ញមួយចំនួនបានប្រសិទ្ធនាមជា បដិវត្តិនិ៍ឧស្សាហកម្មជំនាន់២ ដែលជាយុគសម័យនៃការករកើតនូវបណ្តាញការងាតាមបែបបច្ចេកវិទ្យាទំនើប ដោយបានចែករំលែកនូវគុណប្រយោជន៍ចំពោះសេដ្ឋកិច្ចសកល នៅលើប្រព័ន្ធអនឡាញ ឬគេស្គាល់ថាជាប្រព័ន្ធអ៊ីនធើណែត។

យុគសម័យនៃបដិវត្តិនិ៍ឌីជីថល

រលកទី១នៃបណ្តាញការងារតាមប្រព័ន្ធអ៊ីនធើណែត បាននាំអោយមានការដាក់បង្ហោះវែបសាយការងារជាលើកដំបូង ដូចជា ម៉នស្ទ័រ (Monster) និងអ៊ីនឌីត(Indeed) ដែលបានបង្ករនូវភាពងាយស្រួលសំរាប់ការស្វែងរកការងារតាមអនឡាញ និងការអនុវត្តិនិ៍ការងារពីចម្ងាយ ចំណែកឯ រលកទី២គឺជាលំហរការងារបែបឌីជីថលដូចជា បណ្តាញការងារស្លែក (Slack) និងកម្មវិធីមូលដ្ឋានការងារជាដើម។ សំរាប់កម្មវិធី យូប័រ(Uber) អាប់វើក (Upwork) បានផ្តល់នូវឱកាសអោយប្រជាជនអាចប្រកបការងារក្នុងពេលទំនេរបស់ពួកគេបាន ទៅតាមជំនាញដែលពួកគេមាន ហើយពួកគេក៏អាចស្វែងរកការងារបានតាមកម្មវិធី ហ្គូហ្គល អ៊ូប័រ (Google Uber)ផងដែរ ទាំងនេះគឺជាបដិវត្តិន៍ឧស្សាហកម្មឌីជីថល ដែលទាមទារអោយមានការបន្តរកែតំរូវអោយទទួលបាននូវសម្ថតភាពកាន់តែប្រសើរ ដែលអាចនឹងចំណាយនូវពេលវេលាយូរអង្វែងមួយដូចជាបណ្តាញប្លុគឈេនបែបវិមជ្ឍការនេះជាដើម។

បណ្តុំការងារតាមអ៊ីនធើណែត

សំរាប់វិសាលភាពបណ្តាញប្លុគឈេននាពេលបច្ចុប្បន្ននេះ មានការងារមួយចំនួនដែលទើបនឹងបានធ្វើការផ្តួចផ្តើមនូវបដិវត្តិនិ៍ឧស្សាហ៍កម្មរបស់ខ្លួន ក្នុងនោះមានដូចជា បណ្តាញអ៊ីដ្សលែន្ស (Ethlance) គឺជាបណ្តុំការងារដែលប្រើដោយបណ្តាយអ៊ីធើរៀម (Ethereum Netwrok) ក្នុងរង្វង់រូបីយប័ណ្ណឌីជីថល។ ចំណែកប្រព័ន្ធ ក្រូណូប៊ែង (Chronobank) គឺជាជម្រើសមួយបែបទៀតដែលជួយបង្ករនូវលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងធនធានមនុស្សនៅជំវិញពិភពលោក ដូចជាការរៀបចំនិងគ្រប់គ្រងមុខទំនិញ និងការសាងសង និងដំណោះស្រាយនានា។ 

វេទីការសំរាប់សិស្សានុសិស្ស

កម្មវិធី ប៊ិតចប (Bitjob) គឺជាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នក្នុងប្រទេសអ៊ីស្រាអែល ដែលជួយដល់សិស្សានុសិស្សតាមបែបបច្ចេកវិទ្យា នៃបណ្តុំជំនាញដោយពេញលក្ខណៈក្នុងយុគសម័យអ៊ីនធើណែត ក្នុងការស្វែងការងារក្រៅម៉ោង បន្ទាប់ពីម៉ោងសិក្សារបស់ពួកគេ។

Source: cointelegraph

Philip – BTCKhmer

%d bloggers like this: