យោងលើកក្តាបីយ៉ាង ដែលលោកអ្នកគួរវិនិយោគ ជាមួយរូបិយប័ណ្ណឌីជីថល ដូចជា ប៊ិតឃញ Bitcoins, អ៊ីធ័រ៉ូម Ethereum និង រ៉ីបភល Ripple!

ប៊ិតឃញ Bitcoin ត្រូវបានបង្កើតឡើង ដូចជារូបិយប័ណ្ណដែលគេអាចប្រើប្រាស់និងចាយវាយបាន ជាពិសេសចាប់តាំងពីវាបានឈានដល់តម្លៃរជាង ២០០០ដុល្លារមកនោះ ។ទោះបីជាមានការខាតបង់ជាង ៤៨០លានដុល្លារ ដោយសារតែមានការខ្វះនិងចន្លោះប្រហោងនៃប្រព័ន្ធគ្រប់គ្រងរបស់ ក្រុមហ៊ុន Gox លើតម្លៃរបស់ Bitcoin បានបណ្តាលឱ្យ រូបិយប័ណ្ណឌីជីថលមួយចំនួនក៏ទទួលរងផលប៉ះពាល់នៃការធ្លក់ចុះតំលៃរផងដែរ។ តែមួយរយៈកាលបន្ទាប់មក រូបិយប័ណ្ណឌីជីថល Blockchain បានកើនឡើងត្រឡប់មកវិញគួរអោយកត់សម្គាល់ជាអតិបរិមា។

បច្ចុប្បន្នភាពរបស់ Bitcoin ពេលនេះ ត្រូវបានគេសង្កេតឃើញថាមានភាពល្អប្រសើរជាងមុន ដែលមិនធ្លាប់មាននាពេលកន្លងមក។ រយះកាលនាដើមឆ្នាំ២០១៧ តម្លៃរបស់ Bitcoin បានកើនឡើងដល់កម្រិតខ្ពស់ប្រវត្តិសាស្រ្តលើសតម្លៃរបស់មាសទៅទៀត។ ត្បិតរយះកាលជិតមួយទសវត្សរ៍បន្ទាប់ពីការចេញផ្សាយយ៉ាងស្ងៀមស្ងាត់របស់ Bitcoin រូបិយប័ណ្ណមួយចំនួនដ៏ទៃទៀត ក៏បានជ្រៀតចូលក្នុងតំលៃរទីផ្សារដែលមានលក្ខណចម្លងតាមគ្នាផងដែរ។ ជាមួយប្រើប្រាស់ បណ្តាញ Blockchain ដែលត្រូវបានគេទទួលស្គាល់ជាមូលដ្ឋានទិន្នន័យសាធារណៈឬជាប្រព័ន្ធកត់ត្រាប្រតិបត្ដិការពាក់ព័ន្ធនឹងកូនសោអ៊ិនគ្រីប ដែលនាំអោយអ្នកអភិវឌ្ឍន៍កំពុងដណ្តើមគ្នាដើម្បីកែលម្អរូបិយប័ណ្ណឌីជីថលដ៏ទៃទើតដែរ។

ទន្ទឹមគ្នានេះដែររូបិយប័ណ្ណឌីជីថល រ៉ីបភល Ripple និង អ៊ីធ័រ៉ូម Ethereum បានបង្ហាញពីដៃគូប្រគួតយ៉ាងពិសេសជាមួយប៊ិតឃញ។ ជាការពិតណាស់ដែលសម្ព័ន្ធ Ethereum បានបង្កើតឡើងរួមបញ្ចូលជាង ៥០០ សហគ្រាស ដែលមានការចាប់ផ្ដើមនូវអាជីវកម្មថ្មី ជាមួយនឹងស្ថាប័នសិក្សារស្រាវជ្រាវ និងទីផ្សារបច្ចេកវិទ្យាជាច្រើន បានចូលរួមដើម្បីបង្កើតការអនុវត្តន៍ជាលក្ខណៈស្តង់ដាមួយ សម្រាប់ការប្រើប្រាស់នៃវេទិការរូបិយប័ណ្ណនេះ ក្នុងការពន្លឿននូវដំណើរការអាជីវកម្មទាំងនេះអោយដំណើរបានយ៉ាងរលូនថែមទៀត»។

លោកអ្នកអាចទទួលបាននូវភាពអៀនខ្មាសពីការចូលរួមក្នុងការប្រមើលមើលទៅលើការធ្លាក់ចុះនៃទីផ្សារ រូបិយប័ណ្ណឌីជីថលនេះ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានករណីមួយចំនួនសម្រាប់អ្នកធ្វើការវិនិយោគជាមួយរូបិយ័ណ្ណឌីជីថលទាំងនេះបានដែរ។

ខាងក្រោមនេះគឺជាកក្តារទាំងបីយ៉ាងដែល លោកអ្នកធ្វើការពិចារណាក្នុងការវិនិយោគជាមួយ រូបិយប័ណ្ណឌីជីថល cryptocurrency មួយចំនួនដែលមានដូចជា:

១. ប៊ិតឃញ Bitcoin ត្រូវបានជួបប្រទះនូវការកើនឡើងនូវតំលៃរយ៉ាងខ្ពស់ក្នុងរយៈកាលកន្លងមក!

មកទល់ពេលនេះ រូបិយប័ណ្ណឌីជីថល​ដ៏ពេញនិយមបំផុតមួយនេះ ដែលត្រូវបានគេទទួលស្គាល់ថាជា បុព្វបុរសរបស់បច្ចេកវិទ្យា blockchain នេះ។ រូបិយប័ណ្ណBitcoin គឺជាម្ចាស់ចំណែកនៃទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើនមួយ ដែលមានទំហំពាណិជ្ជកម្មរបស់ខ្លួន គឺមានទំហំធំជាងរូបិយប័ណ្ណផ្សេងទៀតដែលជាគូរប្រកួតប្រជែងរបស់ខ្លួន ដែលគិតជាតម្លៃច្រើនទ្វេដងជាង រូបិយប័ណ្ណឌីជិថលឯទៀត​ ដូចជាEthereumនេះជាដើម ។ តាមរយះការអនុម័តធំនិងគ្របដណ្តប់ការផ្សាយជាទៀងទាត់បានធ្វើអោយBitcoin កើនឡើង ដោយមានការពិសោធន៍មួយដែលគួរឱ្យចាប់អារម្មណ៍ក្នុងសន្ដិសុខពិភពលោកពិតប្រាកដ ក្នុងការផ្តល់នូវទំនុកចិត្តលើទ្រព្យសម្បត្តិមួយដែលអាចទទួលយកបានក្នុងតថភាពនៃពិភពរូបិយប័ណ្ណសកល។​ លើសពីនេះទៀត កំណើនអិចស្ប៉ូណង់ស្យែល របស់Bitcoin អាចមានការល្អសម្រាប់រូបិយប័ណ្ណ blockchain ទូទៅ។ បន្ទាប់ពីករណីធំមួយចំនួននៃការលួចបន្លំរទាំង Bitcoin និង Ethereum ត្រូវបានទទួលការការពារប្រកបដៅយសុវត្តិភាព ការជឿទុកចិត្តនៅក្នុងរូបិយប័ណ្ណនេះហាក់ដូចជាស្ទុះងើបឡើងវិញគួរអោយគត់សំគាល់។ អ្នកខ្លះជឿថា cryptocurrency នេះគឺរៀបនឹងផ្ទុះនូវតំលៃរ ដោយសារស្ថានភាពនយោបាយនិងសេដ្ឋកិច្ចដែលជាភាពចម្រូងចម្រាសអាចនឹងជំរុញឱ្យតម្លៃឡើងបន្ថែមទៀតនាពេលអនាគត់ដ៏ខ្លីខាងមុខ។

២. អ៊ីធ័រ៉ូម Ethereum កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង!

Ethereum គឺជាកាក់ប្រាក់ បើប្រៀបជាមួយBitcoin ដែលត្រូវបានចាត់ទុកថាជាកាក់មាស។

ទោះបីជាបច្ចុប្បន្ននេះវាឋិតនៅក្រោម $ ១០០​ ក្នុងមួយកាក់អ៊ីធ័រ៉ូមក៏ដោយ តែកាក់នេះនៅតែជាជម្រើសដែលអាចសម្រេចបានបំផុតដើម្បី cryptocurrency លេចធ្លោ។ ធាតុពិតនោះ ទម្រង់រូបិយប័ណ្ណដ៏ប្រកួតប្រជែងមួយនេះ ត្រូវបានបង្កើតឡើងដោយ សហស្ថាបនិករបស់Bitcoinដែរ។

Ethereum គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យមានការបង្កើតកម្មវិធីវិមជ្ឈការនិងរូបិយប័ណ្ណមួយ អេធើរ៉ូ ដែលបានជួយបញ្ឆេះវេទិកានេះឡើង។ ការបញ្ចូលរបស់ខ្លួននៃកិច្ចសន្យាឆ្លាតវៃដែលអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងអនាមិកលើ blockchain អោយមានភាពងាយស្រួលក្នុងប្រតិបត្តការបស់ខ្លួន ជាមួយអង្គការមួយដែលមានស្វ័យភាពវិមជ្ឈការ) ។
រូបិយប័ណ្ណនេះគឺអាចបត់បែនបានសម្រាប់អ្នកអភិវឌ្ឍន៍និងបានទាក់ទាញបាននូវក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានដូចជា ក្រុមហ៊ុន Intel និងក្រុមហ៊ុន Microsoft ។

៣. បទប្បញ្ញត្តិមានលក្ខណៈងាយស្រួលក្នុងប្រតិបត្តការ!

កង្វះខាតនៃការត្រួតពិនិត្យដោយរូបិយប័ណ្ណវិមជ្ឈការ បានបង្កើតនូវឱកាសសម្រាប់ការរំលោភបំពានជាច្រើនក្នុងប្រតិបត្តការបស់ខ្លួន។ ការផ្លាស់ប្តូរប្រតិបត្តិការឯកជននិងអនាមិកដូចជា Zcash និង Monero ត្រូវបានគេប្រើយ៉ាងទូលំទូលាយដោយអង្គការឧក្រិដ្ឋកម្មមួួយចំនួន។ ទោះបីជា altcoins ដូច Monero បានកើនឡើងនៅក្នុងតម្លៃដោយសារតែការទទួលយកពីអ្នកប្រើ darknet ដែលតែងប្រើប្រាស់ខុសច្បាប់ននៃ រូបិយប័ណ្ណឌីជីថលទាំងនេះ បានបង្ករការខូចខាតចំពោះអត្រាការអនុម័តរួមបានមួយចំនួននាពេលកន្លងមក។

បើសិនជាគ្មានការរឹតបន្តឹងនូវបទប្បញ្ញត្តិតឹងជាងមុន នោះ អ៊ីធ័រ៉ូម Ethereum ដែលបានជួបប្រទះការលួចបន្លំដ៏ធំ ក្នុងចំនួនទឹកប្រាក់ជាង ៥៣លានដុល្លារ តាមរយៈកិច្ចសន្យាដើម្បីទាញយកឆ្លាតមួយ ពីសហគមន៍បានបោះឆ្នោតដើម្បីបដិសេធនេះ “មិនអាចកែប្រែបាន” នៅក្នុងគោលបំណងដើម្បីត្រឡប់មូលនិធិដែលបានលួចបន្លំមកវិញ។

លើសពីនេះទៀតនៅក្នុងឆ្នាំ២០១៣ តំណាងមូលនិធិ Bitcoin មួយបានប្រាប់ពីនិយ័តអាមេរិកថានឹងមានការបើកចំហចំពោះ បទប្បញ្ញត្តិមានតម្លាភាពចំពោះ ​​ការឃ្លំមើលទីផ្សារសេរី ក្នុងការតស៊ូមតិរូបិយប័ណ្ណឌីជីថលដែលកំពុងជំរុញឱ្យមានបទប្បញ្ញត្តិបន្ថែមទៀតនាពេលអនាគត។

ជាមួយនឹងផលប្រយោជន៍ចុងក្រោយនេះ ប្រទេសជប៉ុននិងប្រទេសរុស្ស៊ី បានទទួលស្គាល់ ប៊ិតឃញ Bitcoin ជារូបិយប័ណ្ណឌីជីថលស្របច្បាប់ និងបទប្បញ្ញត្តិទាំងនេះ ដែលអាចជួយរូបិយប័ណ្ណឌីជីថល ក្លាយទៅជាទ្រព្យសកម្មនៃហិរញ្ញវត្ថុដ៏ស្របច្បាប់ក្នុងប្រទេសទាំងពីរនេះ។

វិសាលភាពនៃរូបិយប័ណ្ណឌីជីថល

តាមរយៈទំនើបកម្មរបស់បច្ចេកវិទ្យា ប្លុគឈេន Blockchain មានសមត្ថភាពដើម្បីផ្លាស់ប្តូរអ្វីគ្រប់យ៉ាងបានដោយរលូន ហើយរូបិយប័ណ្ណឌីជីថលនេះបានផ្លាស់ប្តូរពីរបៀបដែលយើងទាក់ទងជាមួយនឹងរាល់ទម្រង់នៃរសាច់ប្រាក់ដ៏ងាយស្រួល។  ហើយវាជាការដែលអាចនឹងមើលឃើញរូបិយប័ណ្ណកាន់តែច្រើនជាមួយនឹងប្រព័ន្ធសមាហរណកម្មនាពេលបច្ចុប្បន្នរបស់យើង។

យ៉ាងហោចណាស់រូបិយប័ណ្ណ ឌីជីថល ត្រូវបានមើលឃើញពីការកើនឡើងក្នុងរយៈពេលដ៏ខ្លី ហើយតើកត្តារអ្វីទៅជាអនាគតរបស់រូបិយប័ណ្ណឌីជីថលគឺមិនប្រាកដប្រជានៅឡើយដែរ។ បច្ចុប្បន្ននេះមានការប្រុងប្រយ័ត្ននៃការយល់ព្រមសម្រាប់ប្រភេទរូបិយប័ណ្ណ ឌីជីថល Bitcoin និង Ethereum ។ ការប្រមើលមើលមួយចំនួនត្រូវបានហូរចូលទៅក្នុងជំនួសសាច់ប្រាក់របស់ខ្លួនដូចជា Litecoin និង Dashcoin ដែលភាគច្រើននៅតែស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរទ្រព្យសម្បត្តិរបស់ពួកគេចូលទៅក្នុង  រូបិយប័ណ្ណគ្មានច្បាប់គ្រប់គ្រងទាំងនេះនៅឡើយ។

បើទោះបីជាបច្ចុប្បន្ននេះ មួលនិធិប៊ិតឃញ Bitcoin ETF ត្រូវបានបិទដោយគណៈកម្មាធិការមូលបត្រក៏ដោយ ក៏នៅតែមានហេតុផលមួយចំនួនដើម្បីធ្វើពិពិធកម្មនៃការវិនិយោគរបស់អ្នកវិនិយោគតូចមួយនៅក្នុងរូបិយប័ណ្ណឌីជីថលវិមជ្ឈការនេះជាបន្តរបន្ទាប់ ខណៈដែលពេលវេលារូបិយប័ណ្ណឌីជីថល បានកើនឡើងជាលំដាប់នៅក្នុងតម្លៃរបស់ខ្លួននិងមានការទទួលស្គាល់ជាផ្លូវការផងដែរ។

ការកើនឡើងនៃតំលៃរបស់ Bitcoin នៅតែមានការប្រែប្រួល ហើយអ្នកជំនាញវាយតម្លៃបន្តរបញ្ជាក់អំពីតម្លៃពិតប្រាកដនៃរូបិយប័ណ្ណនេះ ដោយការចាប់អារម្មណ៍ថា វានឹងអាចប្រែប្រួលយ៉ាងខ្លាំង រួមទាំងកំណើនជាមូលធនទីផ្សារបន្តកើនឡើងផងដែរ។

ប្រសិនបើអ្នកអាចមាននូវគំនិតផ្ទុយទៅនឹងការរីកចម្រើនឬការធ្លាក់ចុះនៃតំលៃររូបិយប័ណ្ណឌីជីថលទាំងនេះ អ្នកអាចទទួលបានប្រយោជន៍ពីការវិនិយោគដោយការប្រុងប្រយ័ត្ន ដោយភាពឧស្សាព្យាយាម។ ប្រសិនបើអ្នកនៅតែមិនច្បាស់ក្នុងការពិចារណាឬពិគ្រោះយោបល់អ្នកវិភាគហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យអំពីបច្ចុប្បន្នភាព ដោយមានការស៊ើបអង្កេតពីការផ្លាស់ប្តូរទំនុកចិត្តនៃការវិនិយោគ។

ជានិច្ចជាកាល អ្នកត្រូវត្រៀមខ្លួន ក្នុងការខាតបង់ចំនួនទឹកប្រាក់ដែលអ្នកដាក់ចូលទៅវិនិយោគដោយប្រថុយប្រថាន តែអ្នកនឹងទទួលបានផលវិនិយោគយ៉ាងគាប់ចិត្តជាក់ជាមិនខាន។

Philip – Btckhmer.com

%d bloggers like this: