ការវិនិយោគដ៏ឆ្លាតវៃជាមួយរូបិយប័ណ្ណឌីជីថលប៊ិតឃញ៖ តើលោកអ្នកគួររងចាំដល់ពេលណាទៀត?

តំលៃរបស់ប៊ិតឃញ(Bitcoin)កំពុងកើនឡើងគួរអោយកត់សម្គាល់​ ត្រឹមរយៈពេលតែប៉ុន្មានខែថ្មីៗនេះ បើគិតចាប់ពីដើមខែឧសភាឆ្នាំ២០១៧នេះ តំលៃរបស់វាបានកើនជិតដល់ ៣០០០ដុល្លារក្នុង១ប៊ិតឃញ(Bitcoin) ដោយប្រៀបធៀបនឹងខែឧសភាឆ្នាំមុន ដែល១ប៊ិតឃញតំលៃត្រឹមតែ៤៥០ដុល្លារតែ ប៉ុណ្ណោះ។ ដូចនេះតំលៃប៊ិតឃញកើនឡើងខ្ពស់ជាលំដាប់ ក្នុងកំឡុងពេលមួយទស្សវត្យកន្លងមកនេះ​ ចាប់ពីមានការទទួលស្គាល់និងប្រើប្រាស់នូវរូបបិយបណ្ណប្រភេទឌីជីថលនេះនាឆ្នាំ២០០៨ បើទោះបីជាមានភាពស្ទាក់ស្ទើរក្នុងការវិនិយោគជាមួយរូបបិយបណ្ណប្រភេទនេះក៏ដោយ។

តាមរយៈការលួចបន្លំលើ ប៊ិតឃញចំនួនរាប់ម៉ឺនកាក់ ចេញពីស្ថាប័នផ្សាវិនិយោគ ម៉ោនហ្គោក្ស (Mt. Gox) វាបានក្លាយជាបទពិសោធ ដែលតែងតាមលងបន្លាចដល់វិនិយោគិនមួយចំនួនកន្លងមក ដោយព្រោះការ ធ្វេសប្រហែសនៃបទបញ្ញាត្តិអភិបាលកិច្ចរបស់ស្ថាប័នមួយនេះ។ តាមការសង្កេតបានបង្ហាញថា តំលៃវាបានកើនទ្វេរហូនដល់ ២៦ដង ព្រោះកាក់ឌីជីថលប្រភេទនេះ មិនជាកាក់ប្រភេទ លោហៈដែលគេបោះពុម្ពចេញ និងគ្រប់គ្រងដោយប្រទេសណាមួយ​ឬក៏ដោយបណ្តាញធនាគា ណាមួយនោះទេ។​ ទោះបីជាមានឧបសគ្គ និងហនិភ័យមួយចំនួនដែល មិនគួរនឹងមើល រំលងយ៉ាងណាក៏ដោយ ក៏ផលលាភនៃការវិនិយោគប្រភេទកាក់ឌីជីថលនេះ​ បានហុច ផលផ្លែគួរជាទីពេញចិត្តដល់អ្នកវិនិយោគលើប៊ិតឃញនេះ។

ហេតុអ្វីត្រូវការវិនិយោគជាមួយកាក់ប៊ិតឃញនេះ?

១៖​ ចំណាប់អារម្មណ៍លើការកើនតំលៃហួសពីការស្មាន!

ក្នុងឆ្នាំ២០១៤ ប៊ិតឃញបានទទួលរងនូវការលួចបន្លំ ដែលធ្វើអោយខាតបង់រាប់លានដុល្លារ តែតំលៃរបស់ប៊ិតឃញ ក៏បានកើនឡើងទ្វេដងក្នុងរយៈកាលត្រឹមព២ឆ្នាំកន្លងមកនេះ តាមការ គណនាជាតំលៃវិនិយោគ ប្រសិនបើអ្នកវិនិយោគនូវទឹកប្រាក់ ១០០០ដុល្លារក្នុងឆ្នាំ២០១១ ជាមួយការទិញកាក់ឌីជីថលប៊ិតឃញ នោះអ្នកនឹងបានពីផលចំណេញពីការលក់កាក់ឌីជីថល នេះ​រហូតដល់ ៦០០០០០ដុល្លារ (ហុកសិបម៉ឺនដុល្លារ) នៅក្នុងខែឧសភាឆ្នាំ២០១៧នេះ។

២៖ ចំនួនកាក់ប៊ិតឃញត្រូវបានកំណត់យ៉ាងសុក្រិត

កាក់ប៊ិតឃញចំនួន២១លានកាក់ នឹងត្រូវបានគេដាក់អោយប្រើប្រាស់និងធ្វើចរាចក្នុងទីផ្សាររូបិយប័ណ្ណ ឌីជីថល​ ដែលខុសប្លែកពីក្រដាស់រូបបិយប័ណ្ណដែលគេអាចធ្វការបោះពុម្ពចេញតាមតំរូវការ និងតាមពេលវេលាបាន។ តាមរយៈគេហទំព័របស់ប៊ិតឃញ បានបញ្ជាក់ថា៖ តំលៃប៊ិតឃញមានកំរិតតាមក្នុងករយៈកាលចេញផ្សាយដំបូងរបស់ខ្លួន តែការកើនតំលៃនឹងកើនទ្វេគុណនារយៈកាលចុងក្រោយវិញ បើសិនជា ស្ថានភាពសេដ្ឋកិច្ចសកលនៅនឹងនរ នោះតំលៃប៊ិតឃញនៅតែរក្សាបានដរដែល ដោយមានការប្រែរប្រួល។

៣៖ វិសាលភាពរបស់ប៊ិតឃញនាពេលអនាគត

ក្នុងឆ្នាំ២០១១ ប៊ិតឃញមិនត្រូវបានគេទទូលស្គាល់ជាទូលំទូលាយនោះទេ​ តែមួយរយៈក្រោយមក អ្នកវិនិយោគមួយចំនួនបាបចាប់ផ្តើមដាក់ទំនុកចិត្តខ្លាំងទៅលើការវិនិយោគជាមួយប៊ិតឃញ ដោយវាទទួល បានការចាប់អារម្មណ៍ពីបណ្តារពត៌មានផ្សេងៗជាច្រើន សូម្បីតែស្ថារប័ន ឃ្សូហ្វ (KIOSKS) បានបណ្តាក់ ទុនវិនិយោគយ៉ាងធំជាមួយប៊ិតឃញ ហើយទទួលបាននូវជោគជ័យយ៉ាងអស្ចារ្យដែរ។ លើសពីនេះ ទៀត ប៊ិតឃញត្រូវបានគេប្រើ​ជាទូទៅ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ជាមធ្យោបាយក្នុងការវិនិយោគ និងក្នុងការជួញដូរជាលក្ខណៈសកលផងដែរ។

អត្រាកំណើននៃតំលៃរបស់ប៊ិតឃញ បានសាងនូវទំនុកចិត្តលើរូបិយប័ណ្ណឌីជីថលមួយនេះ បើទោះបីជា មានរូបិយប័ណ្ណមួយចំនួនទៀតកំពុងតែប្រជែងទីផ្សារឌីជីថលជាមួយប៊ិតឃញក្នុងការជួញដូរជាមួយប៊ិតឃញ មានដូចជាកាក់ឌីជីថលផ្សេងទៀតក៏បានជ្រៀតចូលមកក្នុងទីផ្សារជួញដូររូបិយប័ណ្ណឌីជីថលក៏ដោយ។ ស្ថានប័នឌីជីថលធំៗមួយចំនួន​ដូចជា ជេភីម៉ហ្គែន ស្ឈេហ្វ (JP Morgan Chase) អ៊ិនតែល (Intel) ម៉ៃក្រូរសហ្វ (Microsoft) ក៏បានរួមគ្នាគាំ ទ្រដល់ប្រព័នប្លុកឈេនរបស់កាក់ឌីជីថល អ៊ីធ័រ៉ូម។ លោកបបប៊ី ចូរ បានលើកបង្ហាញពីចំណាប់អារម្មណ៍របស់ដល់កាសែត ឌឹស្រ្ទីតថា៖ អ្នកវិនិយោគមួយចំនួនកំពុងបែរមក រករបៀបវវិនិយោគមួយបែបថ្មី ដែលមានភាពខុសពីរបៀបនៃការវិនិយោគបែបចាស់បុរាណវិញ ព្រោះប៊ិតឃញបានបង្ករនូវភាពងាយស្រួលជាង​ ក្នុងប្រតិបត្តការវិនិយោគដ៏មានសក្តានុពលរបស់ពិភពនៃជំនួញ​ជាសកល។

ប៊ិតឃញជាមធ្យោបាយនៃការវិនិយោគមួយដ៏ប្រសើរ

រយៈកាលកន្លងមក ប៊ិតឃញបានកើននូវតំលៃជានិច្ច ហើយប្រតិបត្តការជាសាធារណៈ បានផ្តល់នូវឳកាសដ៏ប្រសើរដល់អ្នកវិនិយោគ ក្នុងការរងចាំនូវការចរន្តទីផ្សា ឡើងចុះរបស់ប៊ិតឃញ ក្នុងការរកបាន ផលចំណេញពីការវិនិយោគរបស់ពួកគេ។ លោកអ្នកបានជ្រាបមកហោយថា ចំនួចចរាចរបស់ប៊ិតឃញ ត្រូវបានកំណត់នូវចំនួនមួយយ៉ាងជាក់លាក់​ ដែលជួយអោយតំលៃរបស់វា អាចរក្សារបាននូវភាពលំនឹងក្នុងរយៈពេលមួយជាក់លាក់។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយ មានដូចជា ជេភីម៉ូហ្គែន ឈេស (JP Morgan Chase) ក្រុមហ៊ុន អ៊ិនតែល (Intel) និងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) ក៏បានបង្ហាញពីការគាំទ្រដល់ រូបិយប័ណ្ណឌីជីថល និងប្រព័ន្ធប្រតិបត្តការបស់ប៊ិតឃញនេះដែរ។​ ដូច្នេះរូបិយប័ណ្ណឌីជីថលប៊ិតឃញ ត្រូវបានគេទទួលស្គាល់និងប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការវិនិយោគនិងធ្វើប្រតិបត្តិការជាសកល។​

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ក្នុងការវិនិយោគជាមួយប៊ិតឃញ អ្នកក៏ត្រូវធ្វើឡើងដោយ ការប្រុងប្រយ័ត្ន ដោយធ្វើការសិក្សាបន្ថែម អោយបានច្បាស់ជាមុនសិន មុននឹងធ្វើការវិនិយោគ ជៀសវាងនូវការខាត់ដោយសារភាពខ្វះខាតនូវចំណេះដឹងអំពីវា នោះលោកអ្នកនឹងទទួលបាននូវផលចំណេញ យ៉ាង​គាប់ប្រសើជាមិនខាន៕

Source: cointelegraph

Philip – btckhmer.com

%d bloggers like this: