ប្រទេសជប៉ុនបន្តរផ្តល់អជ្ញារប័ណ្ណដល់ផ្សារជួញដូររូបីយប័ណ្ណឌីជីថល

សំរាប់ប្រទេសជប៉ុនគឺជាប្រទេសដែលបានប្រកាន់យកនូវគោលគំនិតមួយ ដែលខុសប្លែកពីប្រទេសចិននឹងកូរ៉េ ដោយកាលពីពេលថ្មីៗ ប្រទេសទាំងពីរនេះបានបន្តរដាក់គំនាបមកលើការិយាល័យអនុម័តខញ (Initial Coin Offering-ICO) ដោយភ្នាក់ងារសេវាហិរញ្ញវត្ថុប្រទេសជប៉ុនបានបន្តរផ្តល់នូវអជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន ១១ក្រុមហ៊ុន ក្នុងការធ្វើប្រតិបត្តិការក្នុងការជួញដូររូបីយប័ណ្ណឌីជីថលក្នុងប្រទេសខ្លួន​ ដែលនេះគឺជាឱកាសក្នុងការអនុញ្ញាតិដល់ផ្សារជួញដូររូបីយប័ណ្ណឌីជីថល និងមានវិធានការការពារនូវអំពើរឆបោកនានាផងដែរ។

យោងតាមមន្រ្តីរនៃភ្នាក់ងារសេវាហិរញ្ញវត្ថុជាតិប្រទេសជប៉ុនម្នាក់ (Financial Service Agency-FSA) បានលើកឡើងយ៉ាងដូន្នេះថា៖ ជាមួយនឹងបទបញ្ញាតិថ្មីដែលបានដាក់ចេញអោយប្រើប្រាស់នេះ គឺក្នុងគោលបំណងជួយជំរុញអោយមាននូវតុល្យភាពក្នុងការការពារដល់វិនិយោគិនដែលត្រូវការនូវសុវត្ថិភាពជាមួយបច្ចេកវិទ្យានៃរូបីយប័ណ្ណឌីធីថល ដែលជារបកគំហើញមួយថ្មីនេះ។ លោកបានបន្តរទៀតថា ដើម្បីរក្សាអោយបាននូវអជ្ញាប័ណ្ណ គឺតំរូវអោយក្រុមហ៊ុនខាងលើនេះ ត្រូវគោរពតាមគោលការណ៏មួយចំនួនដែលបានដាក់ជូន ដូចជាការផ្តល់នូវបំណែកប្រតិបត្តិការគណនីយ ប្រកបដោយសុវត្ថិភាពនៃបណ្តាញកុំព្យូទ័ររបស់អតិថិជនរបស់ខ្លួន។

លោកបន្តរថា៖ តាមរយៈការបោះនូវជំហាននេះ នឹងនាំឲ្យប្រទេសជប៉ុនឈានឡើងមកនូវលំដាប់កំពូលនៃបណ្តំទីផ្សារជួញដូរប៊ិតខញ ដែលជារូបីប័ណ្ណឌីជីថលដែលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុនតាមតាំពីពាក់កណ្តាលខែមេសាកន្លងមកនេះ។​ ជំហាននេះក៏បានក្លាយជាជំហានដ៏ជោគជ័យមួយក្នុងការទប់ស្កាត់នូវរឿងអាស្រូវដូចដែលបានកើតឡើង ចំពោះអតិថិជនរបស់ក្រុមហ៊ុនជួញដូខញ ហ្គគ (Mt.Gox) ព្រោះថាប្រទេសជប៉ុនបានក្លាយខ្លួនទៅជាមូលដ្ឋានទីផ្សារប៊ិតខញធំជាងគេក្នុងពិភពលោក មុនពេលការបាត់បង់នូវចំនួនទឹកប្រាក់វិនិយោគរហូតដល់ ៤៨០លានដុល្លារ ដោយកំហុសកេងបន្លំរបស់ លោក ម៉ាក កាប៉េលេ នាឆ្នាំ២០១៤ ដែលបានជាប់បណ្តឹងពីបទឆរបោកដោយតុលារ។ ជាមួយគ្នានេះដែរ ភ្នាក់ជាត់(FSA) មួយនេះក៏កំពុងតែរសិក្សារលើការដាក់ពាក្យសុំនូវអជ្ញាប័ណ្ណពីក្រុមហ៊ុនចំនួន១៧ក្រុមហ៊ុនផ្សេងទៀត ក្នុងការប្រតិបត្តិទីផ្សារជួញខញក្នុងប្រទេសជប៉ុនផងដែរ។

Source: Cointelegraph

Philip – BTCKhmer

%d bloggers like this: