សមាគមខ្មែរគ្រីពត្រូជួបប្រជុំជាមួយសមាជិកស្ថាបនិកខ្លួនជាលើកដំបូង

រាជធានីភ្នំពេញ៖ សមាគមខ្មែរគ្រីបត្រូ (Khmer Crypto Foundation) បានជួបប្រជុំជាមួយសមាជិកស្ថាបនិកជាលើកដំបូងរបស់ខ្លួន ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគាភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែតុលារ ២០១៧ ដែលមានសមាជិកចូលរួមក្នុងចំនួនជាង១០០នាក់ ដែលបានអញ្ជើញមកពីស្ថាប័នឯកជន អាជីវកម្មហិរញ្ញវត្ថុរ និងបណ្តាញពត៌មានហិរញ្ញវត្ថុមួយចំនួនផងដែរ។  គោលបំណងនៃការបង្កើតនូវ សមាគមខ្មែរគ្រីពត្រូនេះឡើង គឺដើម្បីលើកស្ទួយនូវចំណេះដឹងដល់សមាជិក សមាជិការស្ថាបនិករបស់ខ្លួន អំពីបច្ចេកវិទ្យាឌីជីថលគ្រីបតូ និងប្លុគឈេន និងការស្វែងយអំពីបណ្តាញបច្ចេកវិទ្យានេះ ដែលនាំមកនូវសារៈប្រយោជន៍ និងផលចំណេញក្នុងវិស័យមុខជំនួញ ជីវភាពប្រចាំថ្ងៃ និងពិសេសលើបណ្តាញប្រតិបត្តិការហិរញ្ញរបស់ប្រជាជន អជីវករ និងសហគ្រិនក្នុងប្រទេសកម្ពុជានិងបណ្តារព្បទេសមួយចំនួនលើសកលលោកជាដើម។
លោក អ៊ិន មាន ជាប្រធានស្ថាបនិក សមាគមខ្មែរគ្រីពតូ បានលើកយកបទបង្ហាញមួយចំនួនទាក់ទង់ទៅនឹងចំណេះដឹងអំពីបច្ចេកវិទ្យាគ្រីបតូ និងប្លុគឈេន និងអំពីអត្ថរប្រយោជន៍ជាច្រើន ដែលចំបាច់ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងពីរខាងលើនេះសំរាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវិករខ្មែរ ប្រចាំថ្ងៃផងដែរ។ លោកបានបន្ថែមថា៖ បច្ចេកវិទ្យាខាងលើនេះ ត្រូវបានប្រជាជន​និងបណ្តារប្រទេសមួយចំនួនធំលើសកលលោក បាននឹងកំពុងដាក់សាកល្បងអោយប្រើប្រាស់នូវបច្ចេកវិទ្យាខាងលើនេះ ចំពោះសេវាកម្មមួយចំនួន ដូចជា សេវាកម្មលើវិស័យសុខាភិបាល លើអាជីវកម្មហិរញ្ញវត្ថុ និងលើបណ្តាញប្រតិបត្តិការវិស័យធនាគាជាដើម ដែលបង្ករនូវភាពងាយស្រួលក្នុងប្រតិបត្តិការ​ទូរទាត់ប្រកបដោយតម្លាភាព សុវត្តិភាព និងចំណេញពេលវេលាជាច្រើនផងដែរ។​ លោកក៏បានលើកបញ្ជាក់ផងដែរថា៖ ដើម្បីជំរុញអោយបណ្តាញបច្ចេកវិទ្យាទាំងពីរខាងលើនេះ ឲ្យកាន់តែដើរលឿនឆ្ពោះទៅមុខបាន គឺចាំបាច់ត្រូវការមានការចូលរួមគាំទ្ររពីសំណាក់សមាជិក សមាជិការស្ថាបនិក និងដៃគូរមួយចំនួននៃសមាគមខ្មែរគ្រីពតូ ក្នុងការនាំយក និងចូលរួមចែករំលែកនូវចំណេះដឹងនេះ អោយកាន់តែមានភាពទូលំទូលាយក្នុងប្រទេសកម្ពុជា ដើម្បីអោយស្របតាមភាពជឿនលឿននៃបណ្តាញបច្ចេកវិទ្យាពិភពលោក ដូចជា បណ្តាញប្លុគឈេន និង គ្រីបត្រូ នេះជាដើម។

លោក ហ្វីលីព ឈឹម អគ្គនាយក ប៊ីធីស៊ីខ្មែរ (BTCKHMER.COM) ដែលជាបណ្តាញសារពត៌មានគ្រីបតូជាភាសាខ្មែរមុននិងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា បានសំដែងនូវសុឆន្ទៈនិងចំណាប់អារម្មណ៍របស់លោក ក្នុងការចូលរួមជាដៃគូរ និងជាសមាជិកស្ថាបនិករបស់ខ្លួនជាមួយសមាគមខ្មែរគ្រីពតូ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ ក៏ដូចជាការចែករំលែកនូវចំណេះដឹង និងការស្វែងយល់នៃបច្ចេកវិទ្យាគ្រីបតូ និងប្លុគឈេន ដល់ប្រជាពលរដ្ឋ អាជីវករ និងសហគ្រិន ខ្មែរអោយកាន់តែទូរលាយនាពេលអនាគត់ខាងមុខ។  ជាចុងក្រោយសមាជិក សមាជិការ ​របស់សមាគមខ្មែរគ្រីពតូ ដែលមានចំនួនរហូតដល់ជាង ១០០នាក់ បានសំដែងនូវចាប់អារម្មណ៍ និងសុឆ័ន្ទៈរបស់ខ្លួន ក្នុងការចូលរួមចំណែក ដើម្បីជួយជំរុញអោយសមាគមខ្មែរគ្រីពតូ កាន់តែទទួលបាននូវភាពរីកចម្រើនទៅខាងមុខជានិច្ចនិរន្តន៍៕  

%d bloggers like this: