ម៊េឌៀចាយអ៊ិនកូរ៉េ(Media Giant)ទិញភាគហ៊ុន៦៥%របស់កូរប៊ិត(Korbit)តំលៃរទឹកប្រាក់៨០លានដុល្លារ

ផ្សារទិញដូររូបីយប័ណ្ណឌីជីថលលំដាប់ទី២របស់ប្រទេសកូរ៉េបានលក់នូវភាគហ៊ុនរបស់ខ្លួន អោយទៅក្រុមហ៊ុនម៊េឌៀចាយអ៊ិនក្នុងតំលៃជាទឹកប្រាក់ចំនួន៨០លានដុល្លារ។​ ក្រុមហ៊ុនម៊េឌៀចាយអ៊ិន គឺជាក្រុមហ៊ុនដែលគ្រប់គ្រងសិទ្ធិនៃល្បែងកំសាន្តអនឡាញ នីកស្សូន (Nexon) បាននឹងកំពុងធ្វើការសិក្សារ និងវាយតំលៃនូវគំរោងការរបស់ខ្លួនក្នុងការចាប់ថ្តើមនូវគោលគំនិតផ្នែកបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ទន្ទឹមនិងការរីកចំរើននៃឧស្សាហ៍កម្មនៃរូបីយប័ណ្ណឌីជីថល។ ចំណែកឯផ្សារជួញដូរកូប៊ិត (Korbit) គឺជាផ្សារជួញដូរមុនដំបុងគេដែលបានឈោងចាប់យកការវិនិយោគទៅលើទីផ្សាររូបីយប័ណ្ណឌីជីថល បន្ទាប់ពីទីផ្សារជួញដូររូបីយប័ណ្ណរបស់ប្រទេសចិនត្រូវបានបិទទ្វារនាពេលកន្លងមក ដែលជាឱកាសសំរាប់ទីផ្សារជួញដូរកូរ៉េកាន់តែមានសន្ទុះមួយកំរិតខ្ពស់លើការកើនឡើងនូវតំលៃជួញដូរតាមប្រព័ន្ធអនឡាញរបស់ខ្លួនមួយកំរិតថែមទៀត។ ក្នុងវិស័យជួញដូរនៃរូបីយប័ណ្ណឌីជីថលក្នុងប្រទេសកូរ៉េនាពេលអនាគត ក្នុងនោះក៏មានផ្សារជួញដូរប៊ីដ្សាំ (Bithumb)ដែលឈរលើលេខរៀងទី១ ក្នុងទីផ្សារជួញដូរ បន្ទាប់រងនូវការលុកលុយក្នុងបណ្តាញសុវត្ថិភាពនាឆ្នាំកន្លងមកក៏ដោយ ដែលផ្សារកូប៊ិតធ្លាប់ឈរនៅលំដាប់ទី១នៃទីផ្សាជួញដូររបស់ប្រទេសកូរ៉។

Source: conteleghrap

Philip – BTCKhmer

%d bloggers like this: