យុគសម័យប៊ិតខញ ២០១៧ ពិតជាភាពងាយស្រួលបំផុត

អ្នកវិនិយោគប៊ិតខញភាគច្រើន បានកំពុងគិតនឹងពិចារណាក្នុងការវិនិយោគនារយៈពេលវែង មើលវិស័យមាសឌីជីថល វាពិតជាមានភាពងាយស្រួលក្នុងយុគសម័យប៊ិតខញក្នុងឆ្នាំ២០១៧។ ដូចលោកអ្នកបានយល់ដឹងមកហើយថាប៊ិតខញគឺជារូបិយប័ណ្ណឌីជីថល ម្យ៉ាងដែលបានបង្កើតឡើងដោយលោក សាតូស្ស៊ី ណាកាម៉ូតូ ជាប្រព័ន្ធប្រាក់ឌីជីថល ដែលគិតជាសេវាប្រតិបត្តិការទាបត្រឹមតែ ០,៥ ដុល្លារ ដល់ ០,៩ ដុល្លារ តាមប្រព័ន្ធយន្តការ BIP91  ដែលអាចចុះទៅដល់កំរិតត្រឹម ០,១ ដុល្លារប៉ុណ្ណោះ​ ដែលអាចអោយប៊ិតខញក្លាយជារូបិយប័ណ្ណឌីជីថល ដែលងាយស្រួលក្នុងការទិញទំនិញ និងរបស់របរតាមផ្សារអនឡាញ (Online) និងហ្អស្វឡាញ (Offline)។

បណ្តារភ្នាក់ងារចែកចាយសេវាកម្មប៊ិតខញមួយចំនួនដូចជា ភ្នាក់ងារស្សាប៉ូ (Xapo) និងផ្សារជួញដូរប៊ិតខញចិន ប៊ីធីស៊ីស៊ី (BTCC) បានផ្តល់ជាសេវាប័ណ្ណឥណពន្ធ ដល់អតិថិជនដែលបានប្រើប្រាស់នូវ         បណ្តាញគណនីយប៊ិតខញ (Bitcoin Wallets) ដែលគេអាចធ្វើការទូទាត់នូវរាល់ប្រតិបត្តិការចេញពីប័ណ្ណឥណពន្ធរបស់ប៊ិតខញបាន ហើយកាតឥណពន្ធនេះក៏បានតភ្ជាប់នូវបណ្តាញទូទាត់សាច់ប្រាក់ជាប្រព័ន្ធ ភេយផល (PayPal) ក្នុងការទូទាត់ជាប៊ិតខញនូវតាមបណ្តារហាងលក់ទំនិញនានានិងតាមទូរអេធីអឹមរបស់បណ្តាញធនាគាមួយចំនួនបាន។

នៅតាមតំបន់មួយចំនួនដូចជា ប្រទេសជប៉ុន ដែលមានហាងលក់ទំនិញ បារ ហាងការហេ្វ មួយចំនួនបានទទួលទូទាត់ជាប៊ិតខញ បន្ទាប់ពីប៊ិតខញបានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលជប៉ុន ជារូបិយប័ណ្ណឌីជិថលជាតិ ដោយមានក្រុមហ៊ុនធំៗមួយចំនួន ដូចជាក្រុមហ៊ុនអេឡិចត្រូនិក ប៊ិគ កាមេរ៉ា (Bic Camera) បានជំរុញនិងទទួលប៊ិតខញជាការទូទាត់សាធារណៈនិងជាសកលផងដែរ។ ចំណែកឯក្រុមហ៊ុន អ៊ែររ៉េគិ (AirREGI) បានទទួលស្គាល់បណ្តាញទូទាត់ប៊ិតខញ យ៉ាងទូលំទូលាយក្នុងឆ្នាំ២០១៧នេះ​ ដែលមានចំនួនហាងសរុបជាង ២៦០.០០០ហាង ក្នុងប្រទេសជប៉ុនបានទទួលយកការទូទាត់ជាប៊ិតខញ ក្នុងនោះប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងក្រុងហុងកុង បានទទួលទូទាត់ប៊ិតខញក្នុងការបង់ថ្លៃ ប្រើប្រាស់ថាមពលប្រចាំថ្ងៃ ដូចជា ថ្លៃទឹក ថ្លៃភ្លើង ថ្លៃសាលា និងថ្លៃប្រើប្រាស់អ៊ិនធើរណែត រួមទាំងការប្រើប្រាស់ជាកាត់ឥណទាន តាមបណ្តាញធនាគា និងម៉ាស៊ីនអេធីអឹមជាដៃគូរទូទាត់ជាមួយប៊ិតខញទៀតផងដែរ។

 

Philip – BTCKhmer

%d bloggers like this: