ធនាគាកណ្តាលម៉ាឡេស៊ីគ្រោងនឹងរៀបចំបទបញ្ញាត្តិលើរូបីយប័ណ្ណឌីជីថល

យោងតាមរបាណ៍កាលពីពេលថ្មីៗនេះ គឺធនាគាកណ្តាលប្រទេសម៉ាឡេស៊ី ដែលជាស្គាល់ថាជាធនាគាណេហ្ការ៉ា (Bank Negara) គ្រោងនឹងធ្វើការព្រៀងចេញនូវបទបញ្ញាត្តិមួយចំនួន ដើម្បើធ្វើឲ្យរូបីយប័ណ្ណឌីជីថល កាន់តែមានប្រសិទ្ធភាពនិងសុវត្តិភាពលើប្រតិបត្តិការក្នុងប្រទេសម៉ាឡេស៊ី ដែលការរៀបចំនូវបទបញ្ញាតិនៃរូបីយប័ណ្ណឌីជីថលនេះបានក្លាយទៅជំហានដ៏លំបាកមួយ ដែលខុសប្លែកពីការគ្រោងទុក ដោយការបោះនូវជំហានមួយដែលចូលទៅកាន់ប្រតិបត្តិការជាសកលរបស់រូបីប័ណ្ណប្រភេទថ្មីមួយនេះ។ ជំរើសរបស់ធនាគាកណ្តាល់ប្រទេសម៉ាឡេស៊ីក្នុងការទប់ស្កាត់នូវប្រតិបត្តិការរូបីយប័ណ្ណនេះ​ហាក់មិនអាចធ្វើទៅបានទោះជាក្នុងកាលទេសៈណាក៏ដោយ ដោយព្រោះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីហាក់នៅមិនមាន នូវមធ្យោបាយណាមួយក្នុងការគ្រប់គ្រោងឬហាមឃាត់នូវរូបីយប័ណ្ណប្រភេទនេះបាននោះទេ។

ជំរើសមួយដ៏ប្រសើរសំរាប់ធនាគាកណ្តាលម៉ាឡេស៊ី គឺជាការហាមប្រាមដល់ធនាគាមួយចំនួនក្នុងប្រទេសនេះមិនអោយមានការទាក់ទង់ក្នុងប្រតិបត្តិការជាមួយរូបីយប័ណ្ណឌីជីថល ឬក៏ត្រូវអោយធនាគាធ្វើការបិទគណនីយរបស់អថិតិជនខ្លួនដែលមានការពាក់ព័ន្នជាមួយរូបីយប័ណ្ណឌីជីថល រួមទាំងការរឹតបន្តឹងនូវការដោះដូរទ្វេរភាគីតាមរយៈទីផ្សារជួញដូរបែបវិមជ្ឍការនៃទីផ្សាររូបីយប័ណ្ណឌីជីថលនានាដែលមានក្នុងប្រទេស។ ផ្ទុយទៅវិញ ធនាគាណេហ្ការ៉ានៃប្រទេសម៉ាឡេស៊ី បានគ្រោងនឹងរៀបចំនូវបទបញ្ញាត្តិមួយចំនួនរបស់ខ្លួន ក្នុងការគ្រប់គ្រងនូវរូបីយប័ណ្ណឌីជីថលមុនបំណាច់ឆ្នាំ២០១៧ខាងមុខនេះ ហើយវាក៏ជាការដ៏គួរអោយចាប់អារម្មណ៍មួយ ដែលធនាគាកណ្តាលម៉ាឡេស៊ីគ្រោងនឹងដាក់អោយប្រើប្រាស់នូវរូបីយប័ណ្ណឌីជីថលនេះ ហើយនឹងធ្វើការណែនាំអោយប្រជាជន បានស្គាល់ពីគុណប្រយោជន៍នៃរបកគំហើញថ្មីនៃបច្ចេកវិទ្យាប្រភេទឌីជីថលនេះផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍនៃរូបីប័ណ្ណឌីជីថល លើបណ្តាប្រទេសមួយចំនួនលើសកលលោក ក៏កំពុងតែមានការរីកចំរើនគួអោយកត់សំគាល់ បើទោះបីជាប្រទេសចិនដែលត្រូវបានគេរាយកាណ៍អំពីការចាត់នូវវិធានការហាមឃាត់ នូវប្រតិបត្តិការរបស់រូបីយប័ណ្ណឌីជីថល ព្រមទាំងស្ថាប័ន (Initial Coin Offering-ICO) ជាបណ្តោះអាសន្នក៏ដោយ ក៏មិនប្រាកដថាប្រទេសចិននឹងបិទនូវប្រតិបត្តិការ នឹងចរាចរនៃទីផ្សារូបីយប័ណ្ណឌីជីថលទាំងស្រុងនោះដែរ។

Source: Cointelegraph

BTCKkhmer Team

%d bloggers like this: