បុរសម្នាក់ជាប់ចោទពីបទទិញលក់ប៊ិតខ័ញ

យោងតាមសេចក្តីរាយការណ៏ពីប្រព័ន្ធផ្សាព្វផ្សាយរបស់រដ្ឋមីស៊ីហ្គែន​ សហរដ្ឋអាមេរិក បុរសម្នាក់ឈ្មោះ ប្រែដលី អែនថូនី ស្ទែតគីវ ត្រូវបានជាប់ចោទពីបទទិញលក់ប៊ិតខ័ញដោយមិនមានអជ្ញាប័ណ្ណត្រឹមត្រូវ​ ដែលចេញពីអជ្ញាធរក្នុងរដ្ឋមួយនេះ។  តាមរយៈបទចោទប្រកាន់នេះ លោកស្ទែតគីវ បានធ្វើការលួចលាក់ជួញដូរនិងធ្វើប្រតិបត្តិការទិញលក់ប៊ិតខ័ញជាមួយអតិជនរបស់ខ្លួន ដែលមានចំនួនជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ ដោយគ្មានការអនុញ្ញាតិនឹងអជ្ញារប័ណ្ណត្រឹមត្រូវក្នុងការបើកសេវាប្តូរហិរញ្ញវត្ថុមួយនេះនោះទេ។ លោកស្ទែតគីវ បានបើកការទិញដូរប៊ិតខ័ញរបស់លោកតាមរយៈ គេហរទំព័ររបស់គាត់ដែលមានឈ្មោះថា ឡូរឃល ប៊ិតខ័ញ (LocalBitcoins) និងធ្វើការណាត់ជួបជាលក្ខណទ្វេរភាគីជាមួយអតិថិជនរបស់លោកនៅឯភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះ ធីម ហ័រថុន។

ក្នុងប្រតិបត្តិកនៃការឃាត់ខ្លួនលោកស្ទែតគីវ ភ្នាក់ងារសន្តិសុខតំបន់ បានរកឃើញភស្តុតាងនៃការទិញដូរប៊ិតខ័ញដែលគិតជាទឹកប្រាក់ ៥៥.០០០ ដុល្លារ ពីភាគីអ្នកទិញក្នុងកំឡុងពេលនៃការទិញលក់ប៊ិតខញរបស់ពួកគេទាំងពីរ។​ តាមរយៈប្រតិបត្តិការទិញដូរប៊ិតខ័ញ ដែលគេបានទទួលស្គាល់ថា​ជារូបិយប័ណ្ណឌីជីថលបែបវិមជ្ឈការ និងកំពុងតែទទួលបានការពេញនិយមពីបណ្តាអ្នកវិនិយោគក្នុងតំបន់ និងក៏ដូចជានៅជុំវិញសកលលោកយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៃប្រទេសមួយចំនួនកំពុងដាក់នូវការព្រួយបារម្ភពីគ្រោះថ្នាក់ និងហានិភ័យនានាពីការចូលវិនិយោគជាមួយប៊ិតខញ និងរូបិយប័ណ្ណឌីជីថលមួយចំនួនទៀត ដែលអាចនិងមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពមិនស្រប់ច្បាប់មួយចំនួនផងដែរ៕

Source: Cointelegraph

Philip@BTCKhmer.com

%d bloggers like this: