លោក ម៉ាក យ៉ូស្កូ (Mark Yusko)៖ ប៊ិតខ័ញនឹងឡើងដល់ ៤០០.០០០ ដុល្លារ

អង្គភាពពាណិជ្ជកម្មប្តូររូបិយប័ណ្ណនៃទីក្រុងស៊ីកាកូ បានប្រកាសថា គេនឹងដាក់បញ្ចូលប៊ិតខ័ញ ចូលក្នុងវិស័យវិនិយោគនៅត្រីមាសទី៤ក្នុងឆ្នាំ២០១៧នេះ។ តម្លៃប៊ិតខ័ញ បានលេចឡើងយ៉ាងលឿនលើទំព័រសារព័ត៌មាន ដែលកើនឡើងខ្ពស់ដល់ ៧.៥០០ ដុល្លារ ។  ទោះបីជាយ៉ាងណាក៏ដោយ ការលុបចោល វិយោគកម្មខ័ញជំនាន់ពី ស៊ែគវិត២អ៊ិច (SegWit2x)បានធ្វើឲ្យតម្លៃរបស់វាធ្លាក់ចុះ ហើយអ្នកវិនិយោគផ្សេងៗទៀត ភ័យខ្លាចចំពោះតម្លៃដែលឡើងខ្ពស់កាលពីពេលកន្លងមក។ ទោះយ៉ាងនេះក្តី លោក ម៉ាក យ៉ូស្កូ ដែលជាប្រធានក្រុមហ៊ុន Morgan Creek Capital Management ក៏បានទស្សន៍ទាយផងដែរថា តម្លៃប៊ិតខ័ញនឹងកើនឡើងដល់​ ៤០០.០០០ដុល្លារ។

គ្រូផ្នែកការវិនិយោគ ដែលបានទិញរូបិយប័ណ្ណគ្រីបតូ នៅឆ្នាំ២០១១ មានភាពសោកស្តាយដែលមិនបានទិញទុកទៀត។គាត់បានសរសេរថា “ វានឹងធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំ ចំពោះតម្រូវការ និងការផ្គត់ផ្គង់របស់ធនាគារ ខ្ញុំក៏មិនភ្ញាក់ផ្អើលដែរ ដែលអ្នកជំនាញផ្នែកធនាគារ ផ្នែកហិរញ្ញវត្ថុ និងម្ចាស់ក្សត្រីប្រទេសសាអូឌីត បានជំទាស់នឹងការកើនឡើងនៃតម្លៃប៊ិតខ័ញនេះ។ វាពិតជាបច្ចេកវិទ្យាដ៏គួឲ្យរំខាន។ លោក យ៉ូស្កូ បានប្រៀបធៀប ប្លុកឆេន និង ប៊ិតខ័ញ ទៅអ៊ីតធឺណេត កាលពី៣០ឆ្នាំមុន ដែលគ្មានអ្វីអាចផ្លាស់ប្តូរ អ្វីៗគ្រប់យ៉ាងនោះទេ គាត់ធ្វើការទស្សន៍ទាយរយៈពេលវែងលើរូបិយប័ណ្ណគគ្រីបតូ។

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Solomon@BTCKhmer.com

%d bloggers like this: