ក្រុមហ៊ុនយក្ស ម៉ាស្ទ័រកាត( MasterCard) ប្រកាសប្រព័ន្ធទូទាត់ពីអាជីវកម្មទៅកាន់អាជីវកម្មដោយផ្ទាល់ (B2B) ជាមួយបណ្តាញប្លុគឈេន

(រដ្ឋកាលីហ្វ័រញា)៖ នាពេលថ្មីៗនេះ MasterCard បានប្រកាសវិធីមួយ​សម្រាប់អាជីវកម្ម ដើម្បីធ្វើការទូទាត់ពី​អាជីវកម្ម​ទៅកាន់​អាជីវកម្ម​ដោយ​ផ្ទាល់ (B2B) តាមរយៈបណ្តាញបច្ចេកវិទ្យាប្លុគឈេន (Blockchain) សម្រាប់អាជីវកម្មរបស់ខ្លួន​។ក្រុមហ៊ុននេះបានហៅ​ការ​ផ្តល់​ជូន​របស់​ខ្លួន​ថា ម៉ាស្ទ័រកាត ប្លុគឈេន អេភីអាយ(MasterCard Blockchain API) ដែលនឹងត្រូវបានដាក់បង្ហាញនៅឯកម្មវិធី​ម៉ានី-ហាកហ្កាថុន ២០/២០ (Money 20/20 Hackathon) នៅទីក្រុង​​ឡាសវេកាស រដ្ឋកាលីហ្វ័រញា សហរដ្ឋអាមេរិក ក្នុងរយៈពេលពីរបីថ្ងៃខាង​មុខ​នេះ។បន្ទាប់ពីការធ្វើតេស្ត និងកសុពលភាពត្រូវបានបញ្ចប់ហើយ បច្ចេកវិទ្យានេះនឹង​​បានរួចរាល់​សម្រាប់​​ការប្រើប្រាស់របស់អតិថិជននៅក្នុងសប្តាហ៍ក្រោយ បន្ទាប់ពីការបដិសេធ​លក់ដុំ​ប៊ិតខ័ញរបស់​ក្រុមហ៊ុន​នេះ ដូចជាពាក្យចាស់និយាយថា «​នៅពេល​ស្វាមើលឃើញ វា​នឹង​ធ្វើ​តាម​»។

អំពីគុណប្រយោជន៍ជាមួយបច្ចេកវិទ្យាប្លុគឈេន

សម្រាប់ហេតុផលជាច្រើន បច្ចេកវិទ្យាប្លុគឈេន ត្រូវបានគេចាត់​ទុក​ជាជម្រើសដ៏ល្អ​មួយ​សម្រាប់ការផ្ទេរប្រាក់​(Business to Business- B2B) ។ ការផ្ទេរប្រាក់​ តាមរយៈបណ្តាញប្លុគឈេន ពិត​ជា​មានលក្ខណៈឯកជន និងសុវត្ថិភាពខ្ពស់​បំផុត​ ​ដែល​ស្របពេលជាមួយគ្នា វា​មាន​ភាពបត់បែន និងលទ្ធភាពផ្តល់​ជូន​សម្រាប់ប្រតិបត្តិការអាជីវកម្ម។ នាយកប្រតិបត្តិនៃអជីវកម្មម្នាក់ថ្លែង​ថា៖ «ដោយរួមបញ្ចូលបច្ចេកវិទ្យា ម៉ាស្ទ័រកាតប្លុគឈេន (Mastercard Blockchain) ជាមួយបណ្តាញដំណោះស្រាយ និងច្បាប់បណ្តាញ​របស់​យើង យើងបានបង្កើតដំណោះស្រាយ​មួយ ដែលមានសុវត្ថិភាព ស្ថេរភាព ដែល​អាច​ធ្វើ​សវនកម្ម​បាន និងងាយស្រួលក្នុងការធ្វើមាត្រដ្ឋានលើប្រតិបត្តិការនៃអាជីវកម្មរបស់យើង» ។

ខណៈ​ដែលដំណោះស្រាយ ជាទូទៅ គឺជារដ្ឋប្រហារដ៏ធំមួយសម្រាប់បច្ចេកវិទ្យាប្លុគឈេន ដែលជាការប្រកាសរបស់ក្រុមហ៊ុនការឥណទានយក្ស​អាចត្រូវបានគេមើលឃើញថា វាជាការចម្លងតាម​បច្ចេកវិទ្យានៃប្រព័ន្ធ និងវេទិកាផ្សេងៗ។ រហូតមកដល់ពីរឆ្នាំចុង​ក្រោយ​ បច្ចេកវិទ្យា ប្លុគឈេន  ត្រូវបានកាត់កម្រិតទៅជាផ្នែកមួយនៃការសន្ទនាបច្ចេកវិទ្យា។ សំរាប់សាជីវកម្ម​កម្រិតសហគ្រាស ក៏បានបង្ហាញពីចំណាប់​អារម្មណ៍ ក្នុងការអនុវត្តន៍ភ្លាមៗក្នុងការ បង្ហាញពីការយល់ដឹងនូវប្រសិទ្ទភាព​នៃប្រព័ន្ធបច្ចេកវិទ្យានេះ ដែលបាន​រចនា​ឡើង លើក្រុមហ៊ុន​​ដទៃជាច្រើនទៀតផងដែរ​ ​។

Source: Cointelegraph

Sokly@BTCKhmer Team

%d bloggers like this: