ធនាគារជាតិនៃកម្ពុជា៖ព្រួយបារម្ភពីរូបភាពវិនិយោគជាមួយរូបិយប័ណ្ណឌីជីថលប្រភេទប៊ិតខញ

(ភ្នំពេញ)៖ យោងតាមការដក់ស្រង់ពត៌មានរបស់គេហទំព័រ ហ្វ្រែសញូវអេស៊ៀរ ចេញផ្សាយអំពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាសជូនដល់ពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់កាក់ឌីជីថលប្រភេទ Bitcion។ (ការយកលុយទិញ តួលេខទឹកប្រាក់ ដែលបង្កើតដោយក្រុមហ៊ុនឯកជនបរទេស ដើម្បីចាយវាយជំនួស​រូបិយប័ណ្ណ) ដែលកាក់ឌីជីថលនេះ កំពុងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ប្រជាជនក្នុងប្រទេសមួយចំនួន នៅលើពិភព​លោក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៤ របស់ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើង​ថា «ថ្មីៗនេះខ្ញុំបានលឺថា ក្រុមហ៊ុនមួយចំនួនបានដើរទៅបំផុសបំផុល ប្រជាពលរដ្ឋដែលលក់នៅ ក្នុងហាងទំនិញមួយចំនួន ឲ្យទទួលយកកាក់ឌីជីថលនេះ ជារូបិយប័ណ្ណ បន្ទាប់មកចាំយកកាក់នេះ ទៅប្ដូរជាមួយធនាគារមួយចំនួននៅកម្ពុជា ដើម្បីប្ដូរយកសាច់ប្រាក់មកវិញ មិនតែប៉ុណ្ណោះក្រុមហ៊ុននឹងផ្ដល់ប្រាក់កម្រៃជើងសារ ជូនដល់ពលរដ្ឋណាដែលបានប្រមូលគ្នីគ្នា ឲ្យទទួលយកកាក់ នេះជំនួសរូបិបណ្ណផងដែរ។ ក្នុងនាមជាធនាគារជាតិនៃកម្ពុជា ខ្ញុំសូមក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា កាក់ទាំងនោះ ធនាគារជាតិ មិនទទួលស្គាល់នោះឡើយ​ ព្រោះអាចជាឧបករណ៍មួយផ្ដល់ហានិភ័យខ្ពស់…ដូច្នេះប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នធនាគាជាតិសូមប្រកាសថា មិនទទួលស្គាល់ និងទទួលខុសត្រូវចំពោះការជួញដូរកាក់ឌីជីថល ដូចជាប្រភេទ ប៊ិតខញ Bitcoin នោះទេ»។

លោកស្រីបានបន្ថែមថា ធនាគារជាតិបានទាក់ទង ទៅខាងធនាគារពាណិជ្ជរួចរាល់ហើយដែរ ដោយក្រើនប្រាប់ថា មិនឲ្យធ្វើប្រតិបត្តិការណាពាក់ព័ន្ធ និងកាក់ឌីជថលនេះឡើយ ចំណែកពលរដ្ឋវិញក៏សូមប្រុងប្រយ័ត្នដូចគ្នាដែរ ព្រោះកាលណាទទួលកាក់​នេះមកហើយ តែធនាគារពាណិជ្ជមិនទទួល នោះនឹងនាំឲ្យមានការខាតបង់។សូមជម្រាបថា ការប្រើប្រាស់រូបបិយប័ណ្ណអេឡិចត្រូនិច (ប្រភេទ ប៊ិតខញ Bitcoin) បាននិងកំពុងពេញនិយមប្រើប្រាស់ នៅបណ្តាប្រទេសមួយចំនួន ដូចជាជប៉ុន អាមេរិក និងតំបន់អឺរ៉ុបជាដើម ដែលគេប្រើប្រាស់រូបិយប័ណ្ណឌីធីថលក្នុងការវិនិយោគនិងក្នុងប្រតិបត្តិការទូទាត់មួយទំនិញមុខជំនួញ៕

ប្រភព៖www.freshnewsasia.com

 

%d bloggers like this: