រដ្ឋាភិលបាលក្រុងញ៉ូវយ៉ក បានចាប់ខ្លូនអ្នកជំនួញម្នាក់ពីបទបោកបញ្ឆោតតាមរយៈមូលនិធិភាគហ៊ុនខ័ញ

ក្រុមមេធាវីភាគខាងកើតនៃទីក្រុងញ៉ូយ៉ក បានប្រកាសបានចាប់ខ្លួនកាលបុរសដែលជាអ្នកជំនួញម្នាក់នៅទីក្រុងញ៉ូយ៉កឈ្មោះ ម៉ាក់ស៊ីម ហ្សាឡាវស្គី ត្រូវ ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ថ្មីៗនេះ ពីបទសមគំនិតក្លែងបន្លំប័ណ្ណមូលនិធិភាគហ៊ុនចំនួន២ករណី។ ថ្មីៗនេះលោក ហ្សាឡាវស្គី ត្រូវបានគណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណនៃសហរដ្ឋអាមេរិកចោទពីបទឆបោកអ្នកវិនិយោគទាំងឡាយលើមូលនិធិភាគហ៊ុនខ័ញចំនួន២ករណី។

យោងតាមមេធាវីស្តីទីនៃសហរដ្ឋអាមេរិកលោក Bridget Rohde បាននិយាយថា លោក ហ្សាឡាវស្គី និងបក្សពួករបស់គាត់ បានធ្វើការទាក់ទាញអ្នកវិនិយោគផ្សេងៗដោយការសន្យាថានឹងសងត្រឡប់នូវមូលនិធិភាគហ៊ុនខ័ញថ្មីៗ ថ្វីបើពួកគេដឹងថាគ្មានអចលនទ្រព្យ ឬ ពេជ្រ ដែលអាចប្រើលើការវិនិយោគបានក៏ដោយ។  យោងតាមចំលើយសារភាពរបស់លោក ហ្សាឡាវស្គី និងសហការីរបស់គាត់បានលើកឡើងថា ពួកគេបានធ្វើការទាក់ទាញចិត្តអ្នកវិនិយោគផ្សេងៗដោយការសន្យាថានឹងឲ្យត្រឡប់ទៅវិញនូវមូលនិធិភាគហ៊ុនខ័ញថ្មីៗថ្វីបើពួកគេដឹងថាគ្មាន គំរោងការនៃទ្រព្យវិនិយោគ ឬ ពេជ្រ ដែលអាចគាំទ្រដល់ការវិនិយោគពួកគេក៏ដោយ ហើយការកំណត់តម្លៃរបស់មូលនិធិភាគហ៊ុនខ័ញមួយ ត្រូវបានកំណត់ទីផ្សារស្មើនឹងតម្លៃអចលនវត្ថុ ខណៈពេលដែលមូលនិធិភាគហ៊ុនខ័ញផ្សេងទៀត ចង់គិតតម្លៃវាស្មើនឹងតំលៃនៃត្បូងពេជ្រក៏ដោយ។

នៅដើមខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណ បានទាមទារសំណងពីលោកហ្សាឡាវស្គី និងក្រុមហ៊ុនពាក់ព័ន្ធចំនួនពីរទៀត លើករណីឆបោកដែលពាក់ព័ន្ធនឹងមូលនិធិភាគហ៊ុនខ័ញទាំង២។ ហើយក៏ជាពេលដែលគណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណទទួលបានជោគជ័យលើដំណើរការក្តីលើលោក ហ្សាឡាវស្គី និងក្រុមហ៊ុនចំនួន២ទៀតដើម្បីបង្កកទ្រព្យរបស់ពួកគេ។ ក្រុមព្រះរាជអាជ្ញាដែលដោះស្រាយក្នុងសំណុំរឿងនេះ បានបន្តការទាមទារ ដែលជាអំណះអំណាងនៃទ្រព្យ ដែលគាំទ្រក្នុងការលក់កាក់ភាគហ៊ុនមានរូបរាង្គច្បាស់លាស់នោះ។ ក្រុមហ៊ុនទាំងពីរដែលពាក់ព័ន្ធក្នុងរឿងក្តីនេះគឺ ក្រុមហ៊ុន Diamond ហើយរឿងក្តីនេះកំពុងស្ថិតក្នុងដៃរបស់បុគ្គលិកជំនាញនៃការិយាល័យភ្នាក់ងារប្រឆាំងការក្លែងបន្លំពាណិជ្ជកម្ម និងប័ណ្ណភាគហ៊ុន ជាមួយនឹងជំនួយការមេធាវីឈ្មោះជូលា នេស្តរ ដែលគាត់ត្រូវបានគេតែងតាំងឲ្យត្រួតពិនិត្យលើក្រុមព្រះរាជអាជ្ញា។ ក្នុងករណីដែលរកឃើញថា លោក ហ្សាឡាវស្គី ពិតជាបានប្រព្រឹត្តកំហុសដូចបទចោទមែននោះ លោកនឹងត្រូវជាប់ពន្ធធនាគារចំនួន៥ឆ្នាំ ហើយនឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ផងដែរ។

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Solomon@BTCKhmer.com

 

%d bloggers like this: