ផ្សាជួញដូរយូប៊ិតកូរ៉េខាងត្បូងចោទប្រកាន់កូរ៉ខាងជើងពាក់ព័ន្ធនិងការចូលហ៊ែកបណ្តាញរបស់ខ្លួន

កាលពីដើមសប្តាហ៍កន្លងទៅនេះ ផ្សាជួញដូរខ័ញដ៏ធំមួយរបស់កូរ៉ខាងត្បូងឈ្មោះថា យូប៊ិត (Youbit) បានទទួលរងការវាយប្រហារតាមបណ្តាញ សុវត្ថិភាពសាយប័រ ដែលបានបណ្តាលអោយបាត់បងទឹកប្រាក់អតិថិជនសរុបជាង ១ភាគ៥ នៃបណ្តាអ្នកប្រើប្រាស់របស់ខ្លួន។ បន្ទាប់ពីហេតុការណ៏មួយនេះក្រុមហ៊ុនមេរបស់ផ្សាយូប៊ិន ឈ្មោះយ៉ាពៀន (Yapian) បាននឹងកំពុងរៀបចំឯកសារក្រុមហ៊ុនត្រៀមនឹងប្រកាសការក្ស័យធន ដែលក្នុងនោះមានអតិថិជនដល់ទៅជាង៧៥ភាគរយកំពុងត្រៀមខ្លួនក្នុងការដក់យកសាច់ប្រាក់របស់ពួកគេចេញពីផ្សាជួញដូរយូប៊ិតមួយនេះ ចំណែកឯទឹកប្រាក់ដែលបាត់បង់ជាង២៥% ក្រុមហ៊ុននឹងធ្វើការបង្វិលសងដល់អតិថិជនខ្លួនវិញបន្ទាប់ពីបានបញ្ចប់ការក្ស័យធននឹងត្រូវបានប្រកាស់ជាស្ថាពរ។

យោងតាមបទសម្ភាសជាមួយ សំណេរពត៌មានវ៉ល់ស្ទ្រីត (Wall Street) លោក ទ្រយ ស្ទែនការុន នាយកជាន់ខ្ពស់នៃវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉ខាងត្បូង បានសំដែងមតិថា ប្រទេសកូរ៉ខាងជើងអាចនឹងជាប់ពាក់ព័ន្ធនឹងការលួចចូលហ៊ែកបណ្តាញសុវត្តិភាពសាយប័រ របស់ក្រុមហ៊ុនជួញដូរប៊ិតខ័ញមួយចំនួន ក្នុងការស្វែងរកចំណូលបន្ថែម ពីការបាត់បងក្រោមគំនាបការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិនាពេលកន្លងមក។ ក្នុងកំឡុងសប្តាហ៍នេះ ប្រទេសកូរ៉ខាងត្បូងបាននឹងកំពុងរឹតបន្តឹងច្បាប់ជាមួយ អង្គភាពការពារសុវត្ថិភាពប្រព័ន្ធសាយប័រនានាក្នុងការស្វែងរកភស្តុតាងទាក់ទងនឹងការចូលហ៊ែករបស់ប្រទេសកូរ៉េខាងជើង មកលើបណ្តាញផ្សាជួញដូរខ័ញយូប៊ិតរបស់ប្រទេសកូរ៉ខាងត្បូងនៅឡើយ ៕

ប្រភព៖ខ័ញតេលេក្រាម

%d bloggers like this: