វិស្វករកម្មវិធីកុំព្យូទ័រមួយរូបក្លាយជាសេដ្ឋីប្រាក់លានពីការទិញប៊ិតខញចំនួន ២ម៉ឺនប៊ិតខញ

តាមរយៈការហក់ឡើងនូវតំលៃរបស់ប៊ិតខញនិងរូបិយប័ណ្ណដ៏ទៃទៀត បានប្រៃក្លាយបុក្គគលមួយចំនួន ឲ្យក្លាយជាសេដ្ឋីប្រាក់ល្លានដុល្លារដែលមិនគួឲ្យជឿ។  ក្នុងបទសម្ភាសដែលធ្វើឡើងដោយទស្សនាវដ្តី

ហ្វប (Forbes) បានបង្ហាញពីជោគវាសនានៃបុក្កគល ដែលបានដាក់ការវិនិយោទិញប៊ិតខញក្នុងរយៈកាលមួយទស្សវត្យកន្លងមក ដែលធ្វើអោយជីវិតរបស់ពួកគេប្រែក្លាយជាសេដ្ឋីប្រាក់ដុល្លារដោយសារប៊ិតខញ។

បទសម្ភាសនៅទីក្រុង ស៊ីលីខន វ៉ាលីយ្វ ( Silicon Valey) ជាមួយអតីតវិស្វករកម្មវិធីកុំព្យូទ័រម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ ដែលលើកបង្ហាញពីការដែលបុក្គលិករូបនេះ បានធ្វើការទិញជាប៊ិតខញក្នុងឆ្នាំ ២០១០ បន្ទាប់ពីគាត់បានសិក្សាស្រាវជ្រាវពីតំលៃរបស់ប៊ិតខញ ដែលគាត់រំពឹងថាវានឹងកើនតំលៃ ដែលមិនគួរអោយជឿនាពេលអនាគតមួយដ៏ខ្លី ដោយគាត់បានចំណាយទឹកប្រាក់ក្នុងការទិញប៊ិតខញ ៣០០០ ដុល្លារអាមេរិក ស្មើនឹងចំនួន ២០,០០០ប៊ិតខញ។ បន្ទាប់មកតំលៃប៊ិតខញបានកើនឡើងដែលធ្វើអោយគាត់សំរេចចិត្តលក់ប៊ិតខញរបស់គាត់ចំនួន ១០០០ប៊ិតខញ ដែលបានចំណេញរហូត ២,៦​លានដុល្លារអាមេរិក ដែលអាចអោយគាត់លាឈប់ពីការងាររបស់គាត់ និងបានយកឱកាសធ្វើតំណើរកំសាន្តក្នុងពិភពលោក និងទីកន្លែងដែលគាត់ចង់ទៅ ជាមួយការចាយវាយនូវកំរិតខ្ពស់ ដូចជាការចំណាយលើថ្លៃសំបុត្រយន្តហោះលំដាប់ថ្នាក់ទី១ នឹងការស្នាក់នៅរមណីយដ្ឋានលំដាប់ផ្កាយប្រាំទៀតផង ។

បន្ទាប់ពីបានទទួលនូវជោគវាសនាដ៏ត្រចះត្រចង់ ដែលចេញពីការវិនិយោគប៊ិតខញរបស់គាត់ដោយបានផលចំណេញរហូតដល់២៥លានដុល្លារ សេដ្ឋីប្រាក់លានរូបនេះ បានបន្តរបង្ហាញពីការរំពឹងនៃតំលៃប៊ិតខញអាចនឹងកើនដល់១៥ម៉ឺនដុល្លារក្នុង១ប៊ិតខញ នាពេលអនាគតដ៏វែងឆ្ងាយខាងមុខ គាត់ក៏បានជំរុញដល់រដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនមួយចំនួន គួចាប់យកឱកាសប្រាក់ចំណេញពីការវិនិយោគរបស់ប៊ិតខញ ដែលនឹងអាចនាំមកនូវប្រាក់ចំណេញដល់ពួកគេនាពេលអនាគតខាងមុខផងដែរ។

 

Philip – Btckhmer

%d bloggers like this: