ធនាគាអែហ្វប័រប៊ែង(Sberbank) ប្រទេសរ៉ូស្ស៊ី ដាក់តំលើងបណ្តាញខ័ញអ៊ីធើរៀម!

(ម៉ូស្គូ)៖ ធនាគារអែហ្វប័រប៊ែង (Sberbank) ដែលជាធនាគាររដ្ឋដ៏ធំមួយនៅប្រទេសរុស្ស៊ីបានចូលរួមសម្ព័ន្ធភាពសហគ្រាសអ៊ីធើរៀម (Enterprise Ethereum Alliance-EEA) ដើម្បីធ្វើតេស្តលទ្ធភាពនៃបណ្តាញអ៊ីធើរៀមប្លុគឈេននិងបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធនាគារដែលមានស្រាប់។ កាលពីដើមសប្តាហ៍នេះមានសមាជិកថ្មីចំនួន ៤៨ នាក់រួមមានក្រុមហ៊ុន HP និងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន KDDI បានចូលរួមជាមួយ ក្រុមហ៊ុនបណ្តាញអ៊ីធើរៀមប្លុគឈេន ដែលដឹកនាំដោយមូលនិធិ បណ្តាញអ៊ីធើរៀមប្លុគឈេន។ សព្វថ្ងៃ សម្ព័ន្ធភាពសហគ្រាសអ៊ីធើរៀម មានក្រុមហ៊ុនធំៗផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាច្រើនដូចជា ក្រុមហ៊ុនអ៊ីនថែល ក្រុមហ៊ុនចេភីម៉ូហ្គែន ក្រុមហ៊ុន សែនស្តែនឌ័រ និង ក្រុមហ៊ុនម៉ៃក្រូសហ្វជាដើម។

នាយកប្រតិបត្តិ ធនាគា អែហ្វប័រប៊ែង លោក ហឺហ្មិន គ្រែហ្វ ធនាគារនេះរំពឹងថានឹងធ្វើជំនួញលើសហគ្រាសនៃបណ្តាញប្លុគឈេន ក្នុងរយៈពេល ២ ឆ្នាំខាងមុខគិតត្រឹមឆ្នាំ ២០១៩ ក្នុងការបង្កើតបណ្តាញប្លុកដែលមានការអនុញ្ញាតិឬបានប្រមូលផ្តុំដោយក្រុមអភិវឌ្ឍន៍ឯករាជ្យនានាសាជីវកម្មធំ ៗ ដូចជា ក្រុមហ៊ុន ចេភីម៉ូហ្គែន បានបង្កើតនិងដាក់បណ្តាញប្លុគឈេនប្រកបដោយភាពជោគជ័យ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមលើសហគ្រាសនៃបណ្តាញប្លុគឈេន។

ធនាគា អែហ្វប័រប៊ែង ក៏មាននូវគោលដៅស្រដៀងគ្នាតាមរយៈថ្នាក់សហគ្រាសបណ្តាញប្លុគឈេន មកអនុវត្តន៍ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៃពត៌មានវិទ្យាសំខាន់ៗ ដូចជាលើវិស័យបច្ចេកវិទ្យានិងហិរញ្ញវត្ថុជាដើម។  នេះគឺជាការសំរេចគោលដៅលើរបៀបវារៈបច្ចេកវិទ្យាដែលទទួលបាននូវការអភិវឌ្ឍន៍ឈានមុខគេ ក្នុងជំនាញនៃបច្ចេកវិទ្យាប្លុគឈេនអន្តរជាតិ។ ចំណែកឯរូបិយប័ណ្ណប៊ិតខ័ញនាពេលបច្ចុប្បន្ននេះ គឺកំពុងដំណើរការតិចជាងរហូតដល់ទៅ៣ដងក្នុងមួយវិនាទី និងមានកម្រិតសមត្ថភាពខ្ពស់ជិតដល់៤ដងក្នុង១វិនាទី បើប្រៀបជាមួយអ៊ីធើរៀមគឺមានកំរិត​៥ដងក្នុង១វិនាទី។ ហេតុដូច្នេះគោលដៅរបស់ធនាគាអែហ្វប័រប៊ែងគួរតែកាត់បន្ថយនូវការផ្លាស់ប្តូររវាងសន្តិសុខ និងភាពបត់បែនខ្លះក្នុងការពង្រីកបច្ចេកវិទ្យាបែបវិមជ្ឈការប្រើប្រាស់ក្នុងបណ្តាញប្លុគឈេន នាពេលកន្លងមក៕

Source: Cointelegraph

Timothy@BTCKhmer Team

%d bloggers like this: