ប្រតិបត្តិការទូទាត់មុខជំនួញវៃឆ្លាតតាមបណ្តាញប្លុគឈេន

តាមរយៈការរីកចម្រើននៃមុខជំនួញសកល ក្រុមហ៊ុនមួយចំនួនធំបានចាប់ផ្តើមក្នុងការទទួលទូរទាត់ជារូបិយប័ណ្ណឌីជីថល ហើយចំពោះការទូរទាត់រវាងបុគ្គគលនិងបុគ្កគល គឺវាកាន់តែមានភាពងាយស្រួល ដោយភាគីទាំងពីរគ្រាន់តែប្រើប្រាស់នូវការបូបឌីជីថលណាមួយ ដែលសក្កិសមក្នុងការធ្វើការផ្ទេរជាប៊ិតខញឬរូបិយប័ណ្ណឌីជីថលនោះជាការស្រេច។ ចំណែកបុគ្គគលមួយចំនួនគឺមិនត្រូវការផ្ទេនូវរូបិយប័ណ្ណរបស់ពួកគេនោះទេ ដោយភាគច្រើនពួកគេតែងធ្វើការទិញប៊ិតខញ និងរក្សារវាទុកសំរាប់ជាផលចំនេញនាពេលអនាគតវិញ។​  ក្នុងខណៈពេលដែលរូបិយប័ណ្ណឌីជីថលត្រូវបានគេយកមកប្រើប្រាស់ជាទូទៅ តាមរយៈបណ្តាញប្រតិបត្តិការប្លុគឈេន និងតាមបណ្តាញទូទាត់មុខជំនួញរបស់ពួកគេតាមបែបរូបមន្តរ (B2B) មកជំនួសវិញ។

ក្នុងដំណាក់កាលនៃប្រតិបត្តិការមុខជំនួញធំៗ ពួកគេតែងតែទាមទានូវតម្លារភាព ដែលផ្អែកលើគោលការណនៃ ស្គាល់អតិថិជនរបស់អ្នក (Know Your Customer-KYC) ដែលតាមរយៈការងាកមកប្រើប្រាស់បណ្តាញបច្ចេកវិទ្យាឌីជីថល​ ឬតាមរយៈការប្រើប្រាស់នូវ ការបូបឌីជីថល និង កុងត្រាឆ្លាតវៃ គឺអាចជួយដល់ការទូទាត់ស្វ័យប្រវត្តិ ដែលមានភាពងាយស្រួល និងរហ័សទាន់ចិត្តសំរាប់អតិថិជន និងមុខជំនួញរបស់ពួកគេ ជាពិសេសក្នុងដំណាក់កាល នៃប្រតិបត្តិការក្នុងការបញ្ជាក់ពីកិច្ចសន្យាក្នុងប្រព័ន្ធក្នុងត្រាច្បាប់ទំលាប់នៃមុខជំនួញរបស់ពួកគេជាដើម។

តាមរយៈការកាត់បន្ថយ នៃភាពខ្វះចន្លោះក្នុងបណ្តាញមុខជំនួញ (B2B) កុងត្រាឆ្លាតវៃគឺបានជួយសន្សំនូវថវិការយ៉ាងច្រើនក្នុងប្រតិបត្តិការមុខជំនួញមួយចំនួនធំផងដែរ ដោយមានការលើកឡើងតាមរយៈការប្រើប្រាស់បណ្តាញប្លុគឈេនគឺបានជួយសន្សំនូវទឹកប្រាក់ដល់ទៅជាង ១២ពាន់លានដុល្លារ ក្នុងវិស័យហិរញ្ញវត្ថុសកល ជាពិសេសការប្រើប្រាស់នូវបណ្តាញបច្ចេកវិទ្យាប្លុកឈេន អាចជួយកាត់បន្ថយនូវចំណាយលើ ហេដ្ឋារចនាសម្ព័នប្រតិបត្តិលើវិស័យធនាគា រហូតដល់៨ក្នុងចំណោមធនាគាកំពូលៗ ទាំង១០ធនាគារបស់ពិភពលោក ដែលស្ថិតក្នុងចន្លោះនៃការចំណាយពី ៨ពាន់លានរហូតទៅដល់ ១២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

Source: Cointelegraph

Philip@BTCkhmer.com

%d bloggers like this: