អ្នកវិភាគផ្សារភាគហ៊ុនទូស្សទាយថា៖ តំលៃប៊ិតខញនឹងឡើងដល់៥ម៉ឺនដុល្លារនាររយៈកាល១០ឆ្នាំខាងមុខ

យោងតាមលោក រ៉ូនី ម៉ោស្វ (Ronnies Moas) ជាអ្នកជំនាញខាងផ្សារភាគហ៊ុនជាង​ ដែលមានបទពិសោធជាង១៣ឆ្នាំ ជាមួយផ្សារភាគហ៊ុនជាង៩០០ បានលើកឡើងពីតំលៃរបស់ប៊ិតខញដែលនឹងកើន ឡើងដល់៥០០០ដុល្លារក្នុង​ឆ្នាំ២០១៨ នឹងបន្តរកើនឡើងដល់ ចន្លោះពី ២៥០០០ដុល្លារ និង៥០០០០ដុល្លារនារយៈកាល១០ឆ្នាំខាងមុខទៀត ដែលការទូស្សទាយរបស់លោកគ្រាន់តែជាការចែករំលែកទុកជាពត៌មានសកលតែប៉ុណ្ណោះ។

ការកត់សម្គាល់ពីបណ្តាអ្នកវិនិយោគ

បណ្តាអ្នកវិនិយោគមួយចំនួនកំពុងចាប់អារម្មណ៍ពីការទូស្សទាយរបស់លោករ៉ូនីទាក់ទងនឹងវិស័យរូបីយប័ណ្ណឌីជីថលមួយចំនួនដូចជាប៊ិតខញ(Bitcoin) ឡៃត្តខញ(Litecoin) និងអ៊ីធ័រ៉ូម(Ethereum) ក៏ដូចជា ចលនទ្រព្យរបស់បណ្តាញប្លុគឈេន (Blockchain) ជាច្រើនទៀតដែរ។ តាមការសង្កេតពីតំលៃប៊ិតខញ ដែលបានកើនឡើងទ្វេដងរហូតដល់ ៣០០០ដុល្លារគិតចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០១៧ ដោយមូលហេតុ ប៊ិតខញបានទទួលស្គាល់ជាច្រើនក្នុងទីផ្សារជួញដូរ និងស្ថាប័ន្នហិរញ្ញវត្ថុជាច្រើនក្នុងសកលលោក រួមតាមទាំងបរមាណកំណត់របស់ប៊ិតខញដែលមានចំនួនត្រឹមតែ២១លានប៊ិតខញ។

សក្តានុពលនៃផលចំណេញត្រីគុណ

ខណដែលរូបិយប័ណ្ណឌីជីថល អ៊ីធ័រ៉ូម (Ethereum) ដែលកំពុងទទួលបាននូវប្រជាប្រីយភាពពីចំណោម អ្នកវិនិយោគចជាច្រើន ដែលតំលៃរបស់វាក៏អាចនឹងកើនដល់ ១០០០ដុល្លារ ដែលយងតាមការលើកឡើងរបស់លោក អេរ៉ាហ្គន (Aragon) ជាស្ថាបនិករបស់ក្រុមហ៊ុន លូវីស ឃ្វែនដ័រ (Luis Cuenda) ហើយលោករ៉ូនីក៏បានបញ្ជាក់ពីបន្តរកើននៃតំលៃរូបីយប័ណ្ណឌីជីថល នាពេលអនាគតដ៏ខ្លីខាងមុខ ដោយបានបង្ហាញពីសក្តានុពលនៃផលចំណេញយ៉ាងច្រើនដល់អ្នកវិនិយោគលើវិស័យនេះ។

 

Source: cointelegraph

Philip -BTCKhmer

%d bloggers like this: