ធនាគាជាតិស្វីសអនុញ្ញាតិការក្សាទ្រព្យជាប៊ិតខញ

ធនាគាឯកជនហ្វលខនប្រទេសស្វីសបានទទួលការអនុញ្ញាតិពីអជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុរស្វីស ( Swiss Financial Supervisory Authority) ក្នុងការទទួលគ្រប់គ្រងទ្រព្យជាប៊ិតខញរបស់អតិថិជនតាមរយៈបណ្តាញប្រព័ន្ធប្លុកឈេន ដែលមានទំហំទឹកប្រាក់ ១៥,១ ពាន់លានដុល្លារ តាម បណ្តាការិយាល័យរបស់ខ្លួនក្នុងតំបន់អ៊ឺរ៉ុបនិងមជ្ឈឹមបូព៌ា នេះបើយោងតាមលោកអាទ័រ វ៉ាយឡួយ៉ាន (Arthur Vayloyan) ជានាយកសេវាកម្មធនាគាសកល ដែលលើកបង្ហាញនូវទំព័រថ្មីមួយនៃការជួញដូររូបីយប័ណ្ណនាសម័យកាលបច្ចុប្បន្ន និងជាដៃគូរផ្តល់និងសេវាហិរញ្ញវត្ថុតាមរយៈយុទ្ធសារស្រ្តដ៏ថ្មីមួយទៀត។

ធនាគាឯកជនហ្វលខន បានចាប់ផ្តើមចរាចរប៊ិតខញតាមរយៈដៃគូរ ស្វិស្សប៊ិតខញ (Bitcoin Suisse) ដែលជាភ្នាក់ងារកណ្តាលនៃរូបិយប័ណ្ណឌីជិថលប្រចាំប្រទេសស្វីស ដែលនឹងរំពឹងពីថាធនាគាឯទៀតក្នុងប្រទេសស្វីសនឹងងាកមករកការប្រើប្រាស់ប៊ិតខញ ទុកជាសេវាតំកល់ទ្រព្យរបស់អតិថិជនទូទៅ ដែលជាកិត្តិស័ព្ទនាំមុខរបស់ប្រទេសនេះក្នុងវិស័យធនគាសកល របស់ពិភពលោក។ លោកនិកឡាស នីកូឡាសសិន (Niklas Nikolasjsen) អគ្គនាយកប៊ិតខញស្វិស(Bitcoin Suisse) បានលើកបញ្ជាក់ថា អជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុរស្វីស ( Swiss Financial Supervisory Authority) បានផ្តោតលើការកាពារអតិថិជនរបស់ខ្លួនជាជាង ការធ្វើប្រតិបត្តិការដែលពុំស្របច្បាប់របស់ប៊ិតខញ។

តាមរបាយការណ៏បានបង្ហាញពីធនាគាឯកជននេះ ក៏បានតំលើងនូវសេវាម៉ាស៊ីនអេធីអឹមប៊ិតខញ នៅតាមអាគារការិយាល័យកណ្តាលរបស់ខ្លួនក្នុងទីក្រុងស៊ូរិច ដែលបង្ករនូវភាពងាយស្រួលដល់អតិថិជនខ្លួនក្នុងការដក់ និងដាក់ប៊ិតខញ រួមទាំងរូបិយប័ណ្ណឌីជីថលដ៏ទៃតាមរយៈទូរស័ព្ទដែស្មាតហ្វូនរបស់ពួកគេ។ ការសង្គេតបានសំគាល់ថាមានអតិថិនជន បានវិនិយោគទឹកប្រាក់​ត្រឹមតែពីរលានស្វីសហ្រ្វង់តែប៉ុណ្ណោះ ដែលជាការសបញ្ជាក់ថាការវិនិយកប៊ិតខញក្នុងប្រទេសស្វីសនៅមានកំរិតទាបនៅឡើយ។

 

Philip – Btckhmer

%d bloggers like this: