រដ្ឋបាលលោកដូណាល់ត្រាំទទួលស្គាល់បច្ចេកវិទ្យាប្លុគឈេន

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បាកបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការទទួលយកបច្ចេកវិទ្យាប្លុគឈេន ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការនៃកិច្ចការរដ្ឋបាល ដូចជាក្នុងកិច្ចការយុទ្ធសាស្ត្រនៃគោលនយោបាយសំខាន់ៗ ដោយយោងតាមការលើកពីមន្ត្រីរជំនិតវិមានសរពីររូប ដែលមានវត្តមានក្នុងកិច្ចប្រជុំស្តីពីតម្លារភាពទិន្និន័យ២០១៧ នាចុងខែកញ្ញាកន្លងមក។

លោកម៉ាហ្គី គ្រេវ (Margie Graves) មន្រ្តីរនាំពាក្យរបស់ការិល័យគ្រប់គ្រងហិរញ្ញវត្ថុរ បានលើកឡើងថា៖ បច្ចេកវិទ្យាប្លុគឈេនអាចនឹងផ្តល់នូវគុណប្រយោជន៍ក្នុងការកាត់បន្ថយនូវចំណាយកក្នុងថវិការរដ្ឋបាលជាតិ ដែលប្រកបដោយសុវត្ថិភាពពីការកេងបន្លំរ និងជួយការពារដល់ប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធ័រណេតជាដើម។ ជាមួយគ្នានេះដែរ លោក គ្រីស្ស លីតឌល (Chris Liddel) ជាជំនួយការរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាក់បន្ថែមថា៖ រដ្ឋាភិបាលសហព័ន្ធគួរចាប់ផ្តើមអោយមានការអនុវត្តិន៍នូវមូលដ្ឋានគ្រឹះទិន្និន័យជាលក្ខណៈស្តង់ដារមួយ ក្នុងការកំណត់យកនូវចំណុចចាប់ផ្តើម ស្វែងយល់ពីសក្តានុពលនៃបច្ចេកវិទ្យាប្លុគឈេន ក៏ដូចជាបច្ចេកវិទ្យាផ្សេងៗទៀតដែលកើតមាននាឆ្នាំខាងមុខ។

ភ្នាក់ងារជាតិរបស់រដ្ឋាបាលសហរដ្ឋអាមេរិកមួយចំនួនបានកំពុងនឹង សាកល្បងនូវបច្ចេកវិទ្យាប្លុគឈេនក្នុងមជ្ឍមណ្ឌលគ្រប់គ្រង់និងការពារសុខមាលភាពជាតិ ព្រមទាំងសេវាសុខភាពសាធារណ ដូចជាការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាប្លុគឈេនក្នុងប្រតិបត្តិការជួយសង្រ្គោះ​ និងស្រង់នូវសត្ថិតិសុខភាពសាធារណៈ នឹងអាចជំនួសឲ្យប្រពន្ធ ហ្វាសឡេន (Fastlane)ក្នុងការបង្ការនិងផ្តល់នូវទិន្និន័យឆាប់រហ័ស ដែលនូវជំងឺររាតត្បាតផ្សេងៗក្នុងតំបន់រងគ្រោះនានា បានថែមទៀតផង។

Source: contelegraph

Philip – BTCKhmer

%d bloggers like this: