វិតាលិក បាត់ធើរិន៖ ស្ថាបនិកដំបូងរបស់អ៊ីធើរៀម(Ethereum) និងគោលគំនិតនៃកុងត្រាឆ្លាតវៃ (Smart Contract)

លោកវិតាលិក បាត់ធើរិន (Vitalik Buterin) គឺជាសហគ្រិនផ្នែកកម្មវិធិកុំព្យូទ័រវ័យក្មេងម្នាក់ដែលមានសញ្ជាតិកូនកាត់រូស្ស៊ី កាណាដា ដែលត្រូវបានបណ្តាជនស្គាល់ថាគឺជា​ស្ថាបនិកដំបូងរបស់ទស្សនាវដ្តីប៊ិតខ័ញនិងអ៊ីធើរៀម ដែលកាក់អ៊ីធើរៀមគឺជាលំដាប់កាក់រូបិយប័ណ្ណឌីជីថលលំដាប់ទីពីដែលមានមូលទុនខ្ពស់បំផុតបន្ទាប់ពីប៊ិតខ័ញ។ ដូចលោកអ្នកមានជ្រាបរួចមកហើយថា កាក់ឌីជីថលអ៊ីធើរៀម គឺទទួលបាននូវភាពជោគជ័យយ៉ាងធំធេងបំផុតក្នុងការដាក់ចេញនូវកម្មវិធីប្រតិបត្តិការខញឌីធីថលតាមរយៈបណ្តាញកុងត្រាឆ្លាតវៃរបស់ខ្លួន ដែលជាបណ្តាញប្រើប្រាស់នូវកូដសម្ងាត់មួយប្រភេទ ដែលលោកបាត់ធើរិនបានបង្កើតវាឡើងដោយមានការសហកាជាមួយដៃគូរផលិតកម្មវិធីកុំព្យូទ័រជាច្រើនរូបទៀត។

គួរបញ្ជាក់ដែរថា៖ កុងត្រាឆ្លាតវៃ (Smart Contract) គឺជាទំរង់កុងត្រាមួយបែបដែលអនុលោមតាមបទបញ្ញាតិដ៏ពិសេសមួយ ដើម្បីប្រើប្រាស់ក្នុងការចែករំលែក ការបញ្ជាក់ និងអនុវត្តអំពីប្រតិបត្តិការក្នុងកិច្ចព្រមព្រៀងមួយ ដោយពុំចំបាច់មាននូវភាគីទី៣ ឬភាគីកណ្តាលឡើយ។ ប្រតិបត្តិការតាមរយៈកុងត្រាឆ្លាតវៃ គេក៏អាចត្រួតពិនិត្យ និងតាមដាននិងកែរសំរួល នូវរាល់ទិន្នន័យ ពត៌មាន និងលក្ខ័ណ នឹងបញ្ជាប្រតិបត្តិការនេះបានដោយស្វ័យប្រវត្តិបាន។ គេអាចប្រៀបប្រដូចកុងត្រាឆ្លាតវៃ ទៅនឹងម៉ាស៊ីនលក់ដូរផលិទ្ធលស្វ័យប្រវត្តិអញ្ចឹងដែរ​ ព្រោះគេអាចធ្វើការដាក់បញ្ចូលនូវកម្មវិធីបញ្ជានូវប្រតិបត្តិការយ៉ាងស្វ័យប្រវត្តិជាមួយកុងត្រាឆ្លាតវៃ ដោយគេគ្រាន់តែធ្វើការវាយបញ្ចូលកូដ​ជាមួយការតំលើងលើបណ្តាញបច្ចេកវិទ្យាប្លុគឈេន ដែលការចែករំលែកទិន្នន័យទៅតាមការកំណត់នៃពហុគុណពេលវាលាប្រតិបត្តិការដោយប្រព័ន្ធកុំព្យូទ័រនោះជាការស្រេច។ ក្នុងកំឡុងពេលប្រើប្រាស់កុងត្រាឆ្លាតវៃ គេគ្រាន់តែធ្វើការចុចនូវប៊ូតុងបញ្ជូន ដើម្បីបញ្ជារនូវកុងត្រាឆ្លាតវៃ នោះប្រតិបត្តិការកុងត្រាឆ្លាតវៃ នឹងតំណើរការដោយស្វ័យប្រវត្តិ ក្នុងលក្ខ័ណនៃកុងត្រានានាដែលយើងចង់បានជាមិនខាន ហើយកម្មវិធីកុងត្រាឆ្លាតវៃនឹងធ្វើការត្រួតពិនិត្យនូវរាល់ការប្រតិបត្តិដោយខ្លួនឯងគ្រប់វេលានិងគ្រប់ទីកន្លែងបានយ៉ាងងាយជាទីបំផុត៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Philip@BTCKhmer.com

%d bloggers like this: