វីឡាឌីមៀ ពូទីន៖ ការពង្រឹងបទបញ្ញាតិដើម្បីការពារហានីភ័យនៃវិស័យរូបិយប័ណ្ណឌីជីថល

លោកប្រធានាធិបតីរូស្ស៊ី វីឡាឌីមៀ ពូទីនបានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយ ដោយលើកឡើងអំពីការប្រឈមនូវហានីភ័យខ្ពស់របស់រូបិយប័ណ្ណឌីជីថល ដែលអាចទាក់ទងទៅនឹងការបោកប្រាស់និងសកម្មភាពលាងប្រាក់មួយចំនួន។ យោងតាមប្រសាសន៍លោកពូទី ដែលបានផ្សាយនៅលើសារពត៌មាន ធីអេអែសអែស (TASS) អំពីបញ្ហារដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថលនិងបច្ចេកវិទ្យាលើវិស័យហិរញ្ញវត្ថុ ដែលក្នុងកិច្ចប្រជុំនោះ លោកបានលើកសង្កត់ធ្ងន់ទៅលើការដាក់ចេញនូវបទបញ្ញាតិនានា លើការជួញដូរនិងប្រតិបត្តិការរូបិយប័ណ្ណឌីជីថល និងជំរុញអោយប្រទេសរូស្ស៊ី ស្រង់យកនូវបទពិសោធនិ៍មួយចំនួនពីប្រទេសមួយចំនួនលើសកលលោកក្នុងការព្រាងច្បាប់និងបទបញ្ញាតិ ដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថលនេះ។
លោកពូទីនបានលើកយកបញ្ហារដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថលជាលើកដំបូងក្នុងឆ្នាំ២០១៥ គឺជាពេលវាលាដែលរូបិយប័ណ្ណឌីជីថលកំពុងទទួលបាននូវប្រជាប្រិយភាព និងការប្រើប្រាស់ជាច្រើនក្នុងការចាយវាយក្នុងមុខជំនួញ និងប្រតិបត្តិការហិរញ្ញវត្ថុឌីជីថលនៅតាមបណ្តារប្រទេសមួយចំនួនលើសកលលោក ហើយរូបិយប័ណ្ណប្រភេទនេះក៏អានបង្ករនូវហានីភ័យខ្ពស់ផងដែរ។ លោកពូទីនបានសំដែងនូវការគាំទ្រអោយមានការចាត់នូវវិធានការនឹងបទបញ្ញាតិនានា ក្នុងការការពារសេវាអតិថិជន និងការអភិវឌ្ឍនូវផលិតផលរូបិយប័ណ្ណប្រភេទថ្មីនេះផងដែរ។ ការអធិប្បាយរបស់លោកពូទីន ត្រូវបានលើកឡើង បន្ទាប់ពីលោកបានស្តាប់នូវរបាយការណ៍ដែលលើកបង្ហាញពីមន្ត្រីរកំពូលរបស់ធនាគាជាតិរូស្ស៊ី ថាស្ថានប័នធនាគាជាតិលោកនឹងបន្តរនូវកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវ គេហ័រទំព័រមួយចំនួនដែលមានការទាក់ទងនឹងសកម្មភាពជួញដូរ ឬសេវាកម្មឈ្មួញកណ្តាល់រូបិយប័ណ្ណឌីជីថលក្នុងប្រទេសនេះ ដែលក្នុងនោះក៏មាននូវវត្តមាននៃមន្ត្រីរតំណាងអោយធនាគាជាច្រើនរូប ដែលបានចូលស្តាប់នូវខ្លឹមសារនៃកិច្ចប្រជុំនេះ។

%d bloggers like this: