ប្រតិបត្តិការនៃកុងត្រាឆ្លាតវៃ (Smart Contract)

កុងត្រាឆ្លាតវៃ (Smart Contract) គឺជាទំរងកុងត្រាមួយបែបដែលអនុលោមតាមបទបញ្ញតិដ៏ពិសេសមួយ ប្រើប្រាស់ក្នុងការចែករំលែក បញ្ជាក់ និងអនុវត្តអំពីប្រតិបត្តិការក្នុងកិច្ចព្រមព្រៀងមួយ ដោយពុំចំបាច់មាននុវភាគីទី៣ ឬភាគីកណ្តាល។ ប្រតិបត្តិការតាមរយៈកុងត្រាឆ្លាតវៃ គេក៏អាចត្រួតពិនិត្យ តាមដាននិងកែសំរួល នូវរាល់ទិន្នន័យ ពត៌មាន និងលក្ខ័ណ នឹងបញ្ជាប្រតិបត្តិការនេះបានដោយស្វ័យប្រវត្តិបាន។​ គោលគំនិតនៃការកកើតនូវកុងត្រាឆ្លាតវៃ គឺចាប់មានតាំងពីឆ្នាំ១៩៩៤ ដោយលោក នីក ស្សាបូ (Nick Szabo) ជាសាស្ត្រាចារ្យម្នាក់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនិងវិទ្យាសាស្ត្រគ្រីពតូ។ លោកនីក បានធ្វើការពន្យល់ពីគោលការណ៏របស់កុងត្រាឆ្លាតវៃ (Smart Contract)មុនដំបូងគេបង្អស់ តែគំនិតរបស់លោកនីគ មិនត្រូវបានគេចាប់អារម្មណ៍នៅក្នុងសម័យកាលនោះទេ។​ ក្រោយមកទៀតបច្ចេកវិទ្យាប្លុគឈេនបានកកើតឡើង គឺជាដែលប៊ិតខ័ញបានក្លាយទៅជាគោលគំនិតមូលដ្ឋានលើកដំបូងមួយនៃកុងត្រាឆ្លាតវៃ ព្រោះថាការធ្វើប្រតិបត្តិការរបស់ប៊ិតខ័ញគឺត្រូវបានធ្វើឡើងដោយពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាប្លុគឈេន។ បន្ទាប់ពីការលេ​ចឡើងនៃបណ្តាញប្រតិបត្តិការនៃកាក់អ៊ីធើរៀម វាគឺជាឱកាសដ៏សមស្របមួយដែលកុងត្រាឆ្លាតវៃ អាចចូលធ្វើប្រតិបត្តិការដ៏ពេញលក្ខណរបស់ខ្លួនសំរាប់មនុស្សគ្រប់គ្នា ក្នុងការយកមកប្រើប្រាស់សំរាប់បំពេញនូវកិច្ចការប្រចាំថ្ងៃរបស់ពួកគេបាន។

គេអាចប្រៀបប្រដូចកុងត្រាឆ្លាតវៃ ទៅនឹងម៉ាស៊ីនលក់ដូរផលិទ្ធលស្វ័យប្រវត្តិអញ្ចឹងដែរ​ ព្រោះគេអាចធ្វើការដាល់បញ្ចូលនូវកម្មវិធីបញ្ជានូវប្រតិបត្តិការយ៉ាងស្វ័យប្រវត្តិជាមួយកុងត្រាឆ្លាតវៃ ដោយគេគ្រាន់ដែវាយបញ្ចូលកូដ​ជាមួយការតំលើងលើបណ្តាញបច្ចេកវិទ្យាប្លុគឈេន ដែលការចែករំលែកទិន្នន័យទៅតាមការកំនត់នៃពហុគុណពេលវាលាប្រតិបត្តិការដោយប្រព័ន្ធកុំព្យូទ័រនោះជាការស្រេច។ ក្នុងកំឡុងពេលប្រើប្រាស់កុងត្រាឆ្លាតវៃ គេគ្រាន់តែធ្វើការចុចនូវប៊ូតុងបញ្ជូន ដើម្បីបញ្ជាកុងត្រាឆ្លាតវៃ នោះប្រតិបត្តិការកុងត្រាឆ្លាតវៃ នឹងតំណើរការដោយស្វ័យប្រវត្តិ ក្នុងលក្ខ័ណនៃកុងត្រានានាដែលយើងចង់បានជាមិនខាន ហើយកម្មវិធីកុងត្រាឆ្លាតវៃនឹងធ្វើការត្រួតពិនិត្យនូវរាល់ការប្រតិបត្តិដោយខ្លួនឯងគ្រប់វេលានិងគ្រប់ទីកន្លែងបានយ៉ាងងាយជាទីបំផុត៕

ប្រភព៖ ខ័ញតេលេក្រាម

ប្រែសំរួលដោយ៖ Philip@BTCKhmer.com

 

%d bloggers like this: