តើ​ Bitcoin ជាអ្វី?- What is Bitcoin?

Bitcoin គឺជាទម្រង់នៃរូបិយប័ណ្ណដីជីថលមួយប្រភេទដែលដែលបានបង្កើតឡើងតាមបែបអេលិចត្រូនិច។​គ្មាននរណាម្នាក់គ្រប់គ្រងវានោះទេ។ Bitcoin មិនត្រូវបានគេបោះពុម្ភ​ដូចជាដុល្លារ ឬក៏យូរ៉ូនោះទេ រូបិយបណ័្ណទាំងនេះត្រូវបានផលិតឡើងដោយក្រុមមនុស្សមួយក្រុម ហើយ មានការរីកចំរើន ឡើង ជំនួញផ្សេងៗត្រូវបានដំណើរការដោយប្រពន្ធ័កុំព្យូទ័រ នៅលើពិភពលោក ដោយការប្រើប្រាស់ software ដែលអាចដោះស្រាយបញ្ហាតាមបែបគណិតវិទ្យា។

វាជាឧទាហរណ៏លើកដំបូងនៃប្រភេទលុយដែលមានការរីកចំរើន ហើយត្រូវបានគេស្គាល់ថាជា រូបិយប័ណ្ណអេលិត្រូនិច។

តើមានអ្វីដែលធ្វើឲ្យវាខុសប្លែកពីរូបិយប័ណ្ណធម្មតា

 

Bitcoin អាចត្រូវបានគេប្រើប្រាស់ដើម្បីទិញរបស់របរផ្សេងៗតាមបែបអេលិកត្រូនិច។ នៅក្នុងន័យថា វាដូចជាលុយដុល្លារ លុយយូរ៉ូ ឬក៏លុយយ៉េន ដែលត្រូវបានគេធើ្វពាណិជ្ជកម្មបែបដីជីថល។

ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈសំខាន់ជាងគេរបស់ Bitcoin ហើយអ្វីដែលធ្វើឲ្យវាខុសប្លែកពីលុយធម្មតា នោះគឺ ថាវាត្រូវបានគេធ្វើវាឲ្យទៅជាវិមជ្ឍការ៕ គ្មានឧបករណ៏ណាមួយគ្រប់គ្រងបណ្តាញរបស់ Bitcoinនោះឡើយ។

រឿងនេះបានដាក់មនុស្សមួយចំនួនឲ្យមានភាពងាយស្រួល ដោយសារតែវាមានន័យថា​ធនាគារធំៗមិនអាចគ្រប់គ្រងលុយរបស់ពួកគេបាន។

តើនរណាបានបង្កើតលុយ Bitcoin ?

អ្នកអភិវឌ្ឍន៏ Software គេឲ្យឈ្មោះថា Satoshi Nakamoto​ ដែលបានស្នើបង្កើតBitcoin ដែលគឺជាប្រពន័្ធចាយវាយតាមបែបអេលិចត្រូនិច ដោយផ្អែកទៅលើ ភស្តុតាងតាមបែបគណិតវិទ្យា ។ គំនិតដើម្បីបង្កើតឡើងនូវរូបិយប័ណ្ណដែលមានលក្ខណៈ ឯករាជនៃអំណាចកណ្តាលដែលអាចផ្ទេរបានតាមបែបអេលិកត្រុនិច ទៅចំនួនច្រើនឬក៏តិច បានភ្លាមៗ ដែលមានតម្លៃប្រតិបត្តិការតិចបំផុត។

គ្មានអ្នកបោះពុម្ភវាមកនោះទេ រូបិយបណ័្ណមួយនេះ គឺមិនត្រូវបានគេបោះពុម្ភមានជារូបរាងជាស្រមោលដោយធនាគារកណ្តាល មិនមានអ្នកទទួលខុសត្រូវ ចំពោះចំនួនប្រជាជន ហើយគ្មានការបង្កើតនូវវិធានគ្រប់គ្រងរបស់វាផ្ទាល់នោះទេ។

ធនាគារទាំងអស់នោះអាចផលិតលុយជាច្រើនទៀតបានយ៉ាងងាយដើម្បីគ្របដណ្តប់នូវបំណុល​ដូចច្នេះ ធ្វើឲ្យរូបិយបណ្ណ័មានការធ្លាក់តម្លៃ។ តែផ្ទុយទៅវិញ  Bitcoin  គឺត្រូវបានបង្កើតឡើង តាមបែបដីជីថល ដោយក្រុមសហគមមួយ​ដែលអ្នកណាក៏អាចចូលរួមបានដែរ។

Bitcoin គឺត្រូវបានបង្កើតឡើងដោយការប្រើប្រាស់ប្រពន្ធ័កុំព្យូទ៏រ នៅក្នុងបណ្តាញចែកចាយ។ ​បណ្តាញនេះ ក៏ជាដំណើរការប្រតិបត្តិការដែលបានបង្កើតឡើង ជាមួយនឹង រូបិយបណ្ណជាក់លាក់​ដែលបង្កើតឲ្យមានបណ្តាញចាយវាយរបស់វាផ្ទាល់ប្រកបដោយប្រសិទ្ធភាព។

ដូច្នេះអ្នកមិនអាចដកចេញ Bitcoin ដោយគ្មានដែលកំណត់

ត្រឹមត្រូវហើយ​ វិធានច្បាប់Bitcoin ដែរធ្វើឲ្យ Bitcoin ដំណើរការបាន​ត្រឹមតែចំនួន ២១​លាន Bitcoin ប៉ុណ្ណោះ​អាចត្រូវបានគេបង្កើត​ដោយជីករក។ ទោះបីជាយ៉ាងណាក៏ដោយ កាក់ទាំងនេះ​អាចត្រូវបានគេបែងចែក ទៅជាចំណែកតូចៗ ( គឺជាចំនួនដែលអាចបែងចែកបានដែលតូចជាងគេបំផុត គឺជាចំនួនទីមួយរយលាននៃ Bitcoin ហើយត្រូវបានគេហៅថា Satoshi​ បន្ទាប់ពីអ្នកស្ថាបនិក របស់ Bitcoin ។

តើ Bitcoin ពឹងផ្អែកទៅលើអ្វី ?

ត្រឹមត្រូវហើយ  វិធានរបស់ Bitcoin ​គឺជារូបិយប័ណ្ណធម្មតាដែលត្រូវបានគេពឹងផ្អែកទៅលើប្រាក់ឬក៏មាស។ យោងទៅតាមទ្រឹស្តី អ្នកបានដឹងថា ប្រសិនបើអ្នកដាក់មួយដុល្លារទៅធនាគារ អ្នកអាចទទួលយកមានខ្លះត្រឡប់មកវិញ ( ទោះបីជានេះមិនបាន ធ្វើការអនុវត្តជាក់ស្តែងដ៏ដោយ) ។ ប៉ុន្តែ Bitcoin មិនត្រូវបានគេពឹងផ្អែកទៅលើមាសនោះទេ វាត្រូវបានគេពឹងផ្អែកទៅលើគណិតវិទ្យាវិញ។

នៅលើពិភពលោក មនុស្សកំពុងតែប្រើកម្មវិធី software  ដែលធ្វើតាមរូបមន្តគណិតវិទ្យា ដើម្បីផលិត Bitcoin ។ រូបមន្តគណិតវិទ្យា គឺអាចរកបានដោយសេរី ដើម្បីអោយ​នរណាក៏អាចពិនិតវាបានដែរ។​ Software ក៏ជាប្រភពបើកចំហមួយដែលមានន័យថា​អ្នកណាក៏អាចមើលវាបានដើម្បីឲ្យប្រាកដថា វាធ្វើអ្វីដែលវាត្រុវបានសន្មត់។

តើលក្ខណៈរបស់ Bitcoin ជាអ្វី?

Bitcoin មាននូវលក្ខណៈសំខាន់ៗជាច្រើនដែលញែកវាចេញពីរូបិយប័ណ្ណរបស់រដ្ឋាភិបាល។

.វាត្រូវបានគេធ្វើវិមជ្ឍការ

បណ្តាញរបស់ Bitcoin គឺមិនត្រូវបានគ្រប់គ្រងដោយអំណាចកណ្តាលនោះទេ​។ គ្រប់ម៉ាស៊ីនដែលជីករក Bitcoinហើយនឹងដំណើរការប្រតិបត្តិការបង្កើតឡើងនូវផ្នែកមួយនៃបណ្តាញ ហើយ ម៉ាស៊ីនធ្វើការជាមួយគ្នា។ នោះគឺមានន័យថា​​នៅក្នុងទ្រឹស្តី  អំណាចកណ្តាលមិនអាចធ្វើការផ្លាស់ប្តូរ គោលការណ៏រូបិយប័ណ្ណ ហើយបណ្តាលឲ្យរលាយ ឬក៏សម្រេចចិត្តយកBitcoin ពីក្រុមមនុស្ស​ដូចជាធនាគារអឺរ៉ុបកណ្តាលដែលបានសម្រេចចិត្តធ្វើនៅក្នុង Cyprus នៅដើមឆ្នាំ២០១៣ នោះទេ។ហើយប្រសិនបើចំណែកខ្លះនៃបណ្តាញដាច់ចេញពី internet សំរាប

ហេតុផលណាមួយនោះ លុយនៅតែរក្សាលំហូរបស់វាដដែល។

.វាងាយស្រួលបង្កើត

ធនាគារធម្មតា ធ្វើឲ្យអ្នកលោតចូលតាមរយៈទំពួកងាយៗដ់ម្បីបើកគណនេយ្យ ធនាគារ ។ ការបង្កើតគណនេយ្យជំនួញសំរាប់ការចំណាយគឺជាកិច្ចការមួយដែលមានឈ្មោះថា​ Kafkaesque task ដែលកំណត់ដោយការិយាល័យធិបតេយ្យ​។​ ទោះបីជាយ៉ាងនាក៏ដោយ អ្នកអាចកំណត់នូវអសយដ្ឋាន Bitcoin នៅក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយគ្មនាសំនួរ នឹងគ្មានថ្លៃសេវាចំណាយនោះទេ។

. វាមិនត្រូវបានគេស្គាល់

តាមពិតទៅប្រភេទនៃអ្នកប្រើប្រាស់ អាចមានអសយដ្ឋានBitcoin ច្រើន ហើយពួកគេមិនត្រូវបានភ្ជាប់ឈ្មោះ អសយដ្ឋាន ឬក៏ព័ត៍មានបញ្ជាក់ពីរឿងផ្ទាល់ខ្លួននោះទេ។ តែទោះបីជាយ៉ាងក៏ដោយ

.វាមានតម្លាភាពពិតប្រាកដ

Bitcoin ផ្ទុកនូវរឿងរ៉ាវលំអិតនៃការប្រតិបត្តិការមួយៗដែរបានកើតឡើង​នៅក្នុងបណ្តាញនៅក្នុងការផ្លាស់ប្តូរដ៏ធំនៃបញ្ជីចេញចូល ដែលត្រូវបានគេឲ្យឈ្មោះថា Blocchain ។

Blockchain ប្រាប់យើងទាំងអស់។

ប្រសិនបើអ្នកមានអសយដ្ឋានត្រូវបានប្រើជាសាធារណៈ​អ្នកណាក៏អាចប្រាប់ពីរបៀបដែល Bitcoin ជាច្រើនត្រូវបានគេផ្ទុកនៅក្នុងអសយដ្ឋាននោះ។​ ពួកគេពិតជាមិនដឹងថានោះជារបស់ពួកគេនោះទេ។

មានវិធានការជាច្រើនដែលពួកគេអាចចាប់យកដើម្បីបង្កើតសកម្មភាពរបស់ពួកគេច្រើនទៀត នៅលើបណ្តាញBitcoin ដូច្នេះ គឺមិនបានប្រើអសយដ្ឋានដូចគ្នា​ជានិច្ចនោះទេ ហើយមិនផ្ទេរBitcoin ច្រើនទៅអសយដ្ឋានតែមួយទេ។

.តម្លៃប្រតិបត្តិការគឺតិចបំផុត

 

ធនាគាររបសអ្នកអាចគិតសេវា£10 សំរាប់ការផ្ទេរប្រាក់ជាអន្តរជាតិ Bitcoin មិនគិតសេវាទេ។

.វាមានភាពរហ័ស

អ្នកអាចផ្ញើលុយទៅកន្លែងណាមួយហើយវានឹងមកដល់នៅប៉ុន្មាននាទីក្រោយ នៅពេលដែលបណ្តាញ Bitcoin ដំណើរការ​ការចំណាយ។

.វាមិនបដិសេធ

នៅពេលដែល Bitcoin របស់អ្នកត្រូវបានបញ្ជូន វាមិនអាចយកត្រឡប់មកវិញបានទេ។ ពួកវាត្រុវបញ្ជូនទៅហើយ។

ដូច្នេះ Bitcoin មានដំណើរការជាច្រើន នៅក្នុងទ្រឹស្តី​។ ប៉ុន្តែវាដំណើរការ​នៅក្នុងការជាក់ស្តែង ។

 

ចូរអានបន្តដើម្បីស្វែងរកឲ្យឃើញពីរបៀបដែលBitcoin ត្រូវបានជីករក​ហើយនឹងមានអ្វីកើតឡើងនៅពេលប្រតិបត្តិការ​កើតឡើង​ ហើយនឹងរបៀបដែលបណ្តាញរក្សានូវរឿងរ៉ាវទាំងអស់។​

តើអ្នកអាចទិញលក់ Bitcoin ឯបាន? =>